Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិការសិក្សា៖ជំងឺទឹកនោមផ្អែមនឹងកើនឡើងដល់ ១,៣ ពាន់លាន នៅឆ្នាំ ២០៥០

ការសិក្សា៖ជំងឺទឹកនោមផ្អែមនឹងកើនឡើងដល់ ១,៣ ពាន់លាន នៅឆ្នាំ ២០៥០

យោងតាមការសិក្សាស្រាវជ្រាវថ្មីដែលបានចេញផ្សាយទស្សនាវដ្តីLancetកាលពីថ្ងៃសុក្រទី២៣ខែមិថុនា ឆ្នាំ ២០២៣បានអោយដឹងថាចំនួនមនុស្សដែលកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងកើនឡើងទ្វេដងដល់ចំនួន១,៣ ពាន់លាននាក់នៅឆ្នាំ២០៥០។បន្ថែមពីនេះទៀតគ្រប់ប្រទេសទាំងអស់នៅលើសកលលោកនឹងឃើញ ការកើនឡើងនៃចំនួនអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ។

ការស្រាវជ្រាវបានឲ្យដឹងទៀតថាមនុស្សប្រហែល ៥២៩លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាកំពុងរស់នៅ ជាមួយជំងឺទឹកនោមផ្អែមរួចហើយដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុកំពូលទាំង១០ នៃការស្លាប់ និងពិការភាព។

បើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីLancetបានអោយដឹងថាក្នុងចំណោមអ្នកជំងឺ ទាំងនោះមាន៩៥ភាគរយ ស្ថិតក្នុងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

សូចនាករនៃការសិក្សាបានបង្ហាញថាមនុស្សលើសទម្ងន់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់និងពិការភាពច្រើន ជាងពាក់កណ្តាលដោយសារជំងឺទឹកនោមផ្អែម។

កត្តាផ្សេងទៀតរួមមានកាឆ្លាស់ប្តូរបបអាហាររបស់មនុស្ស ការធ្វើលំហាត់ប្រាណ ការជក់បារី និងគ្រឿងស្រវឹង។លោកស្រីLiane Ong អ្នកស្រាវជ្រាវនាំមុខគេនៅវិទ្យាស្ថានសម្រាប់ការវាស់វែង និងការវាយតម្លៃសុខភាព (IHME) និងជាអ្នកនិពន្ធដំបូងនៃការសិក្សាមួយបាននិយាយថា កត្តាមួយគឺរបៀបដែល បានផ្លាស់ប្តូររបបអាហារ។លោកស្រីបានប្រាប់ AFP ថា ក្នុងរយៈពេល ៣០ឆ្នាំ ប្រទេសផ្សេងៗគ្នាពិតជាបានដើរចេញឆ្ងាយពីទម្លាប់អាហារ ប្រពៃណី ដួចជាការញ៉ាំផ្លែឈើនិងបន្លែបៃតងដែលមានសុខភាពល្អ ទៅជាអាហារកែច្នៃខ្ពស់”។លោកស្រីបាននិយាយថា ផ្ទុយទៅវិញ ការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមនឹងត្រូវការផែនការរយៈពេលវែង ការវិនិយោគនិងការយកចិត្តទុកដាក់ពីបណ្តាប្រទេសជុំវិញពិភពលោក។

នៅក្នុងវិចារណកថាមួយរបស់ Lancet បាននិយាយថា ពិភពលោកបានបរាជ័យក្នុងការយល់ដឹងពីធម្មជាតិសង្គម នៃជំងឺទឹកនោមផ្អែម ហើយបានមើលស្រាលទំហំពិត និងការគំរាមកំហែងនៃជំងឺនេះ។វាបានបន្ថែមថាជំងឺទឹក នោមផ្អែមនឹងក្លាយជាជំងឺកំណត់នៃសតវត្សរ៍នេះ៕

RELATED ARTICLES