ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃព្រហស្បតិ៍ទី ២២មិថុនាបានផ្សាយថា យ៉ាងហោចណាស់មនុស្ស ៣១ នាក់បានស្លាប់និង៧នាក់រងរបួសដែលបណ្តាលមកពីការលេចធ្លាយហ្គាស់និងផ្ទុះនៅក្នុងភោជនីយដ្ឋានមួយនៅក្នុងទីក្រុង Yinchuanភាគពាយ័ព្យនៃប្រទេសចិនកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃពុធ ។ការផ្ទុះនេះបានកើតឡើងនៅមុនថ្ងៃបុណ្យឈប់សម្រាកអុំទូករយៈពេលបីថ្ងៃនៅពេលដែលមនុស្សជាច្រើននៅក្នុងប្រទេសចិនចេញទៅក្រៅ និងជួបជុំមិត្តភ័ក្តិ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា មនុស្សប្រាំពីរនាក់បន្ថែមទៀតកំពុងទទួលការព្យាបាលដោយមានម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ស៊ីនហួរបានបន្ថែមថាមនុស្សពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរពីរនាក់របួសស្រាលនិងពីរនាក់ទៀតរលាត់រាងកាយដែលបណ្តាលមកពីកញ្ចក់ហោះចំ។

ក្រោយកើតហេតុមនុស្ស ៩នាក់ រួមទាំងម្ចាស់ ម្ចាស់ភាគហ៊ុន និងបុគ្គលិករបស់ភោជនីយដ្ឋានត្រូវបានចាប់ខ្លួនដោយប៉ូលីស ហើយទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កកទុក។រឿងដាច់ដោយឡែកមួយទៀតនៅប្រទេសបារាំងក៏មានករណីផ្ទុះហ្គាសដូចគ្នានេះដែរបណ្តាលឲ្យមនុស្ស៣៧នាក់រងរបួសដែលក្នុងនោះមាន៤នាក់របួសធ្ងន់និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ការផ្ទុះនេះបានកើតឡើងនៅក្នុងអគារមួយដែលនៅតាមដងវិថី Rue Saint-Jacques វិហារ Notre-Dame de Paris ទៅកាន់សកលវិទ្យាល័យ Sorbonne កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាចថ្ងៃពុធ៕