អាជ្ញាធរក្នុងតំបន់បាននិយាយថាប្រទេសអ៊ុយក្រែនបានវាយប្រហារដោយមីស៊ីល៤គ្រាប់ទៅលើស្ពានដែលតភ្ជាប់ភាគខាងជើងនៃឧបទ្វីបគ្រីមេ និងតំបន់ Kherson របស់ប្រទេសរុស្ស៊ី។ ពួកគេអះអាងថាការវាយប្រហារនេះមិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះទេប៉ុន្តែបានបង្កការខូចខាតតិចតួចដល់ហេដ្ឋារចនាសម្ព័ន្ធ ដោយបន្ថែមថាទិន្នន័យបឋមបង្ហាញថា ការវាយប្រហារបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីRT។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Vladimir Saldo អភិបាលស្តីទីនៃតំបន់ Kherson បាននិយាយថាឧក្រិដ្ឋជន ទីក្រុងគៀវបានធ្វើការវាយលុកយ៉ាងព្រៃផ្សៃលើបរិក្ខារស៊ីវិល” ពោលគឺស្ពានជាច្រើននៅក្នុងតំបន់នៃឧបទ្វីប Chongar ។
លោកបនាបន្ថែមថាផ្ទៃផ្លូវលើស្ពានត្រូវបានខូចខាតតែមិនមានមនុស្សស្លាប់ទេ។ លោក Saldo បានកត់សម្គាល់ថា ស្ពាននេះនឹងបើកសម្រាប់យានជំនិះក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថា ចរាចរណ៍រវាងឧបទ្វីប និងតំបន់ Kherson មិនត្រូវបានរំខានទេដោយសារវាត្រូវបានបង្វែរជាបណ្តោះអាសន្នទៅកាន់ផ្លូវផ្សេងទៀត៕