Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិចិន ប្រតិកម្មទៅលោកបៃដិន ហៅប្រធានាធិបតី ស៊ីជីនពីង ជាជនផ្តាច់ការ

ចិន ប្រតិកម្មទៅលោកបៃដិន ហៅប្រធានាធិបតី ស៊ីជីនពីង ជាជនផ្តាច់ការ

ប្រធានាធិបតីអាមេរិកលោកចូបៃដិនបានចាត់ទុកសមភាគីចិន លោកស៊ីជីនពីងថាជាជនផ្តាច់ការដោយ អះអាង ថាទីក្រុងប៉េកាំងមានការអាម៉ាស់បន្ទាប់ពីបាឡុងហោះមួយរបស់ខ្លួនបានវង្វេងដោយចៃដន្យចូលទៅក្នុងដែនអាកាសអាមេរិកកាលពីដើមឆ្នាំនេះ។

លោកបៃដិនបាននិយាយថា មូលហេតុដែលលោកស៊ីជីនពីង មានការខឹងសម្បារយ៉ាងខ្លាំងនៅពេល ដែលខ្ញុំបាន បាញ់ទម្លាក់បាឡុងហោះជាមួយនឹងប្រអប់ចំនួនពីរដែលពោរពេញដោយឧបករណ៍ចារកម្មនៅក្នុងនោះហើយគាត់មិនដឹងថាវានៅទីនោះទេ។ នោះជាការអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជនផ្តាច់ការ។ នៅពេលដែលពួកគេមិនដឹង ថាមានអ្វីកើតឡើង។

ក្រសួងការបរទេសចិនប្រតិកម្ម

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូបៃដិនដែលហៅ ប្រធានាធិបតីចិនថាជាជនផ្តាច់ការគឺជាការ បំពានយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរខាងនយោបាយ របស់ប្រទេស ចិន និងស្មើនឹងការញុះញង់នយោបាយសាធារណៈ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអត្ថាធិប្បាយរបស់ លោកបៃដិន។

លោកស្រីបន្តថាការថ្លែងរបស់ភាគីអាមេរិកគឺគួរឱ្យអស់សំណើចបំផុត និងគ្មានការទទួលខុសត្រូវ ពួកគេបំពាន យ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីសារការទូតនិងសេចក្តីថ្លៃថ្នូរនយោបាយរបស់ប្រទេសចិន ៕

RELATED ARTICLES