Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវឱ្យក្រុមហ៊ុនឱសថ Gilead គិតពីជីវិតមនុស្សជាចំបង​មុន​ការរកប្រាក់ចំណេញ និងអំពាវនាវឱ្យក្រុមហ៊ុន​អនុ​វត្តគោលការណ៍៥ ចំណុច

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវឱ្យក្រុមហ៊ុនឱសថ Gilead គិតពីជីវិតមនុស្សជាចំបង​មុន​ការរកប្រាក់ចំណេញ និងអំពាវនាវឱ្យក្រុមហ៊ុន​អនុ​វត្តគោលការណ៍៥ ចំណុច

ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា (AHF CAMBODIA) នាខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវលើក្រុមហ៊ុនឱសថ Gilead Sciences ដែលជាក្រុមហ៊ុនជីវឱសថធំបំផុតទាំង១៥នៅ​លើពិភព​លោក ដែលមានប្រភេទឱសថប្រឆាំងមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទC ឱ្យបញ្ឈប់យុទ្ធសាស្ត្រលោភ​លន់របស់ខ្លួនតាមរយៈការតំឡើងតម្លៃឱសថរបស់ខ្លួន ហើយគិតពីជីវិតមនុស្សជាចំបងមុនការរក​ប្រាក់ចំ​ណេញ​។

Gilead ស្ថិតក្នុងចំណោមក្រុមហ៊ុនជីវឱសថធំបំផុតទាំង១៥នៅលើពិភពលោក ដែលរកចំណូលបានជាង ២៧ ពាន់លានដុល្លារ និងបង់ប្រាក់ចំនួន១៩លានដុល្លារឲ្យនាយកប្រតិបត្តិរបស់ខ្លួនតែម្នាក់គត់ក្នុងឆ្នាំ ២០២១។ បន្ថែម​ពីលើឱសថសង្គ្រោះជីវិតដែលមានតម្លៃខ្ពស់ហួសកម្រិត ក៏បានបដិសេធក្នុងការចុះបញ្ជីឱសថមួយចំនួន​នៅក្នុង​ប្រទេសដែលមានចំណូលទាប និងរារាំងជានិច្ចជាកាលមានបំណងទប់ស្កាត់លើការណែនាំពីវត្ថុធាតិ​ដើម​សម្រាប់​​ផលិតឱសថដែលមានតំលៃថោក។

ជាមួយយុទ្ធនាការតវ៉ានាពេលខាងមុខ និងសកម្មភាពដែលបានគ្រោងទុកផ្សេងទៀតនៅទូទាំងពិភពលោក អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF កំពុងធ្វើយុទ្ធនាជាសកលការថ្នាក់មូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនការយល់ដឹងអំពីសកម្មភាពរបស់ Gilead និងអំពាវនាវឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោម៖

១៖      បញ្ឈប់ប៉ាតង់ពណ៌បៃតងគ្រប់ប្រភេទលើឱសថប្រឆាំងមេរោគអេដស៍ HIV/AIDS ដែលមានស្រាប់ដូចជា Truvada នេះគឺជាការកេងប្រវ័ញ្ចមិនមែនជាការច្នៃប្រឌិតនោះទេ។

២៖     បើកអាជ្ញាប័ណ្ណសម្រាប់ការផលិតឱសថរលាកថ្លើមប្រភេទ C ម៉ាក Harvoni ដល់ប្រទេសដែលមាន​ចំណូល​ទាប និងមធ្យមទាំងអស់ ដោយគ្មានករណីលើកលែង។

៣៖     សម្រាប់រយៈពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ លក់ឬផ្តល់អាជ្ញាប័ណ្ណ remdesivir សម្រាប់ការចែកចាយ​វត្ថុធាតិ​ដើម ទូទៅក្នុងតម្លៃមិនរកប្រាក់ចំណេញ។

៤៖      ផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យាដើម្បីផលិតឱសថការព្យាបាលជំងឺរលាកស្រោមខួរ cryptococcal ដល់ក្រុម​ហ៊ុនផលិតទូទៅ។

៥៖      ភ្ជាប់សំណងប្រតិបត្តិទៅនឹងផលប៉ះពាល់លើលទ្ធផលសុខភាពសាធារណៈជាវិជ្ជមាន និងការទទួលបាន​ឱសថ​នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

យើងកំពុងអំពាវនាវឱ្យ Gilead ត្រូវតែអនុវត្តិចំណុចទាំងប្រាំនេះ ព្រោះវាមានសារៈសំខាន់ក្នុងការជួយ​មនុស្សរាប់​លាននាក់នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ដែលមិនមានលទ្ធភាពទទួល​បានឱសថ​សង្គ្រោះ​ជីវិតដែលពួកគេត្រូវការ”  ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខ​ភាព​អ្នកជំងឺអេដស៍មានប្រសាសន៍ថា «  តាមរយៈយុទ្ធសាស្ត្រ ផ្តាច់មុខ  លោភលន់ Gilead រកបានរាប់ពាន់លាន​ដុល្លា ខណៈកំពុងបង្ករគ្រោះថ្នាក់ដល់អ្នករស់នៅមេរោគអេដស៍ តាមរយៈការគ្រប់គ្រងប៉ាតង់ (ដែលគេស្គាល់ថា​ជាព៌ណបៃតង) សម្រាប់ការព្យាបាលប្រឆាំងមេរោគអេដស៍ដែលមានប្រសិទ្ធភាព និងទ្រាំទ្របានល្អបំផុត និង​លក្ខខណ្ឌផ្សេងទៀត ដោយមិនអនុញ្ញាត វត្ថុធាតិដើមសម្រាប់ផលិតឱសថមានតម្លៃថោកជាង។ អ្នកតស៊ូមតិ​ជុំវិញពិភពលោកមានគ្រប់គ្រាន់ហើយ Gilead ត្រូវតែធ្វើរឿងត្រឹមត្រូវ ហើយចាប់ផ្តើមគិតជីវិតមនុស្ស​មុននឹង​ប្រាក់​ចំណេញ  ”។

ឱសថជំងឺរលាកថ្លើមប្រភេទ C ដែលមានប្រសិទ្ធភាពខ្ពស់មានតម្លៃ $1,000 ក្នុងមួយគ្រាប់ ហើយការព្យា​បាល​រយៈពេល 12 សប្តាហ៍មានតម្លៃលក់រាយជាង $90,000 នៅសហរដ្ឋអាមេរិក។ តែវត្ថុធាតិដើមសម្រាប់ផលិត​ឱសថដូចគ្នាមានតម្លៃត្រឹមតែ $4 ក្នុងមួយគ្រាប់ក្នុងប្រទេសឥណ្ឌា នេះយោងទៅតាម Médecins Sans Frontières , Gilead បានដកប្រទេសចំនួន 50 ដែលមានប្រាក់ចំណូលមធ្យមពីការទទួលបានការបញ្ចុះតម្លៃ។ ប្រទេសដែល​មិនរាប់បញ្ចូលទាំងនេះរួមមាន ចាម៉ៃកា ទុយនីស៊ី ហ្វីលីពីន អ៊ុយក្រែន និងវ៉េណេស៊ុយអេឡា ក្នុងចំណោម​ប្រ​ទេសដទៃទៀត។

នាយកសកលនៃតស៊ូមតិ និងគោលនយោបាយ លោកស្រី Guillermina Alaniz អង្គការ AHF មានប្រសាសន៍ថា  “Gilead ត្រូវតែទទួលខុសត្រូវចំពោះការដាក់តម្លៃតាមអំពើចិត្តលើអ្នកដែលរស់នៅ និងអ្នកដែល​ស្លាប់ដោយ​រក្សា​ឱសថដែលមានប្រសិទ្ធភាពបំផុត ទំនើប និងសង្គ្រោះជីវិតឱ្យផុតពីមនុស្សរាប់លាននាក់​នៅក្នុងប្រទេសដែល​មានចំណូលទាប និងមធ្យម”។  “Gilead មានភាពល្បីល្បាញចំពោះការកេងប្រវ័ញ្ចកម្មសិទ្ធិផ្តាច់​មុខប៉ាតង់​លើឱសថ​ទប់ស្កាត់ ដើម្បីបង្កើនខ្លួន និងម្ចាស់ភាគហ៊ុនរបស់ខ្លួន។ វាប្រើប្រាស់ការចំណាយលើ R&D (ស្រាវជ្រាវ និងអភិវឌ្ឍន៍) ជាលេសនៅពេលដែលទិដ្ឋភាពទាំងនោះត្រូវបានផ្តល់មូលនិធិដោយអ្នកបង់ពន្ធ។ សម្រាប់ភាព​សប្បុរស​របស់ពួកគេ សាធារណៈជន និងប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបានផ្តល់​រង្វាន់ជាមួយនឹងតម្លៃ​ឱសថ។ យុទ្ធនាការតស៊ូមតិជាសាកលរបស់យើងគឺចង់ឱ្យមនុស្សគ្រប់គ្នាដឹងអំពីយុទ្ធសាស្ត្រលោភលន់របស់ Gilead និងធ្វើឱ្យឱសថសង្គ្រោះជីវិតអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែមនុស្ស​នៅ​ក្នុងប្រទេសអ្នកមានប៉ុណ្ណោះទេ»។

ក្រុមនៃអង្គការមិនមែនរដ្ឋាភិបាលជិត 150 រួមទាំង AHF និង គ្រូពេទ្យគ្មានព្រំដែន MSF បានសរសេរលិខិត​មួយ​កាលពីពេលថ្មីៗនេះទៅកាន់ Gilead ទាមទារឱ្យពង្រីកលទ្ធភាពទទួលបានឱសថ Remdesivir បេក្ខជនព្យា​បាលដែលមានប៉ាតង់របស់ខ្លួន។ Gilead ទទួលបានប៉ាតង់លើឱសថ Remdesivir នៅក្នុងប្រទេសចំនួន 70 ជុំវិញពិភពលោក ហើយមិនមានកន្លែងផលិតឱសថនៅខាងក្រៅសហរដ្ឋអាមេរិកទេ ប្រឈមមុខនឹង​តម្រូវ​ការដ៏ច្រើនសម្រាប់ឱសថ Remdesivir គ្រូពេទ្យគ្មានព្រំដែនMSF និយាយថា Gilead កំពុងទាញយក​អត្ថប្រយោ​ជន៍​ពីសិទ្ធិផ្តាច់មុខប៉ាតង់ដើម្បីកំណត់ការចូលប្រើប្រាស់ឱសថ និង ទប់ស្កាត់ការប្រកួតប្រជែងទូទៅ។ ទន្ទឹមនឹង​នេះ មនុស្សរាប់លាននាក់ដែលមានជំងឺកូវីដ-១៩ ប្រឈមនឹងការស្លាប់ដោយសារកង្វះលទ្ធភាព​ទទួលបានការ​ព្យាបាលប្រកបដោយប្រសិទ្ធភាព។

ទោះបីជាមានការអះអាងថាខ្លួនប្រើប្រាក់ចំណេញដ៏ធំសម្បើមរបស់ខ្លួនដើម្បីបង្កើតឱសថថ្មីក៏ដោយក៏ Gilead តែងតែទិញការស្រាវជ្រាវដែលផ្តល់មូលនិធិជាសាធារណៈលើឱសថថ្មី នាំពួកគេទៅកាន់ទីផ្សារ​ក្នុងតម្លៃ​អតិ​ផរណា និងផ្តល់រង្វាន់ដល់នាយកប្រតិបត្តិរបស់ខ្លួនជាមួយនឹងកញ្ចប់ប្រាក់កម្រៃដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈ​ពេលដែលផ្តល់តម្លៃភាគហ៊ុនខាងលើទីផ្សារ និង ភាគលាភសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។  ស្វែងយល់​បន្ថែមអំពីការតស៊ូមតិ Gilead របស់ AHF នៅ gilead.org ៕

RELATED ARTICLES