Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិJoselu ជួយគោជល់អេស្បាញ ឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់Nations League

Joselu ជួយគោជល់អេស្បាញ ឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់Nations League

បើទោះមិនបានជាប់ជម្រើស១១នាក់ដំបូងក្តីខ្សែប្រយុទ្ធ Joselu ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី៨៨ ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះអ៊ីតាលីដោយលទ្ធផល ២-១កក់បានកៅអីមួយឡើងវគ្គ ផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ UEFA Nations League ២០២២-២៣ដោយត្រូវប៉ះក្រូអាស៊ីនៅថ្ងៃអាទិត្យចុង សប្តាហ៍នេះ។Joselu បានចូលលេងជំនួសមិត្តរួមជាតិ Alvaro Morata នៅនាទី៨៤នោះគឺរកគ្រាប់បាល់ បានភ្លាមបន្ទាប់ ពីរត់ លើវាលស្មៅបានត្រឹមតែ ៤នាទីប៉ុណ្ណោះ ។

អតីតក្រុមរងជើងឯក Nations League ឆ្នាំ២០២២ ត្រូវឡើងទៅប៉ះក្រុមខ្លាំងនៅអឺរ៉ុបមួយទៀត គឺក្រឡាអុក ក្រូអាស៊ីនារាត្រីថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទ ទី១៩ ខែមិថុនាឆ្នាំ២០២៣ក្នុងការប្រជែងយកជើងឯកពានលីគអឺរ៉ុប ក្នុងរដូវកាលទី៣ នេះ នាកីឡដ្ឋាន De Kuip ស្ថិតក្នុងប្រទេសហូឡង់ គ្រាដែលអាសូរីអ៉ីតាលី ក៏ត្រូវជួបហូឡង់ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែរ។

Joselu រកបានគ្រាប់ទី៣ ពីការចូលលេងក្នុងក្រុមជម្រើសជាតិគោជល់អេស្ប៉ាញបាន ៣លើក៕

RELATED ARTICLES