Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិអូស្ត្រាលី រារាំងចិន មិនឲ្យសាងសង់ស្ថានទូតរុស្ស៊ី ថ្មី

អូស្ត្រាលី រារាំងចិន មិនឲ្យសាងសង់ស្ថានទូតរុស្ស៊ី ថ្មី

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមិថុនាឆ្នាំ២០២៣ ថា រដ្ឋាភិបាលនឹងរារាំងការសាងសង់ស្ថានទូតរុស្ស៊ីថ្មីនៅជិតវិមានរដ្ឋសភារបស់ប្រទេសដោយលើកឡើងពីការគំរាមកំហែងដល់សន្តិសុខជាតិ។នេះបើយោយតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAFP ។បច្ចុប្បន្ន រុស្ស៊ី​ទទួល​បានការជួលដីមួយកន្លែងនៅជិតវិមានសភាក្នុងរដ្ឋធានីកង់បេរ៉ា ជាកន្លែងដែលខ្លួនបាន​គ្រោង​​នឹង​សាង​សង់​អគារស្ថានទូតថ្មី។

លោក Albanese បាននិយាយថា បន្ទាប់ពីទទួលបានការណែនាំពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ច្បាប់ថ្មីនឹងត្រូវ​បាន​ណែ​នាំ​ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍ផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។

លោកបានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលបានទទួលដំបូន្មានសន្តិសុខយ៉ាងច្បាស់លាស់ចំពោះហានិភ័យ​ដែលបង្កឡើងដោយវត្តមានស្ថានទូតរុស្ស៊ីថ្មីនៅជិតវិមានសភា។យើងកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស​ដើម្បី​ធានាថាកន្លែងជួលនេះនឹងមិនមានវត្តមានស្ថានទូតផ្លូវការ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Clare O’Neil បានពណ៌នាតំបន់នោះថ នៅជាប់ផ្ទាល់ទៅនឹងអគារសភា។

ស្ថានទូតរុស្ស៊ីធ្លាប់បានប្រកាសថា ខ្លួនបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់ការសាងសង់នេះ បើទោះជាអូស្ត្រាលីជំទាស់​ក៏ដោយ៕

RELATED ARTICLES