Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ អាចនឹង ប្រកាសលទ្ធផលបោះឆ្នោតនិងទទួលស្គាល់សមាជិកសភានៅសប្តាហ៍ក្រោយ

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ អាចនឹង ប្រកាសលទ្ធផលបោះឆ្នោតនិងទទួលស្គាល់សមាជិកសភានៅសប្តាហ៍ក្រោយ

យោងតាមប្រភពពីការិយាល័យ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ ទី១៤ខែមិថុនាឆ្នាំ២០២៣ ថាគណៈកម្មាធិការរៀបចំការបោះឆ្នោត ទំនងជាប្រកាសយល់ព្រមក្រុមដំបូងទៅលើ សមាជិកសភាមណ្ឌលបោះឆ្នោតនិងសមាជិកសភាក្នុងបញ្ជីគណបក្សនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។នេះបើយោង តាមការចេញផ្សាយរបស់សារព័ត៌មានថៃThe Nations។

ក្រុមអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ មានប្រហែល៧០ភាគរយនៃបេក្ខជនទាំងអស់មិនប្រឈមមុខនឹង ពាក្យបណ្តឹង។ ជាមួយគ្នានេះដែរEC ក៏គ្រោងនឹងប្រកាសលទ្ធផលផ្លូវការមុនពេលប្រធានEC លោកChatchai Chanraisriចូលនិវត្តន៍និងដល់ពេលលោកត្រូវចាកចេញពីតំណែងនៅថ្ងៃទី២៨ខែមិថុនា។ប្រភពខាងលើបាននិយាយថាECនឹងប្រកាសអ្នកឈ្នះតាមមណ្ឌលដែលខ្លួនមិនបានទទួលពាក្យបណ្តឹងណាមួយ រួមជាមួយនឹងសមាជិកសភាក្នុងបញ្ជីគណបក្សនៅថ្ងៃចន្ទ។

សភាតំណាងរាស្រ្តមានសមាជិកសភាចំនួន៤០០រូប និងសមាជិកសភាក្នុងបញ្ជីបក្សចំនួន ១០០រូបសរុបទាំងអស់ ៥០០អាសនៈ។

ប្រភពដដែលបានបន្ថែមថាអ្នកដែលកំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំការបោះឆ្នោតដែលមានភស្តុតាងរឹងមាំ នឹងនៅតែស្ថិតក្រោមការស៊ើបអង្កេតហើយនឹងមិនត្រូវបានអនុម័តក្នុងនាមជាសមាជិកសភានៅថ្ងៃខាងមុខនេះទេ។

មុននេះបន្តិឯកសារដែលគេជឿថាត្រូវបានបែកធ្លាយពីការិយាល័យ EC បានបង្ហាញថា អ្នកឈ្នះការបោះឆ្នោត រហូតដល់ ៧១ នាក់មកពីគណបក្សចម្រុះមុនៗ និងសម្ព័ន្ធចម្រុះថ្មីកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ជាមួយគ្នានេះដែរក៏មានសេចក្តីរាយការណ៍មុននេះថា EC នឹងប្រកាសបញ្ជីឈ្មោះសមាជិកសភាក្រុមដំបូង នៅថ្ងៃព្រហស្បតិ៍ប៉ុន្តែការិយាល័យECបានបដិសេធរបាយការណ៍នេះកាលពីថ្ងៃពុធ។

អគ្គលេខាធិការការិយាល័យ EC លោក Sawaeng Boonmee បានបញ្ជាឱ្យមានការស៊ើបអង្កេតមួយកាលពីថ្ងៃពុធ ដើម្បីរកឱ្យឃើញពីរបៀបដែលបញ្ជីឈ្មោះបីទំព័រនៃអ្នកឈ្នះការបោះឆ្នោតចំនួន៧១បានបែកធ្លាយ។ទន្ទឹមនឹងនេះដែរ ការិយាល័យ EC បានប្រកាសថា ប្រធាន EC លោកIttiporn Boonpracong នឹងចូលរួមមហា សន្និបាតនៃវិទ្យាស្ថានអភិវឌ្ឍន៍នយោបាយ និងការបោះឆ្នោតនៅថ្ងៃសុក្រនិងធ្វើ សុន្ទរកថាគន្លឹះនៅក្នុងសិក្ខា សាលាស្តីពីទិសដៅនយោបាយក្រោយការបោះឆ្នោត៕

RELATED ARTICLES