មនុស្សយ៉ាងហោចណាស់មនុស្ស៧៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកនេសាទ ដែលដឹកជនភៀសខ្លួន និងជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរពីប្រទេសលីប៊ីទៅ កាន់ប្រទេសអ៊ីតាលី បានក្រឡាប់លិចនៅ ឆ្នេរសមុទ្រទឹកជ្រៅភាគខាងត្បូងរបស់ប្រទេសក្រិកកាលពីថ្ងៃពុធ។នេះគឺជាគ្រោះមហន្ត រាយដ៏អាក្រក់បំផុតមួយក្នុងឆ្នាំនេះនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរចំនួន១០៤នាក់ រួមទាំងជនជាតិអេហ្ស៊ីប ស៊ីរី ប៉ាគីស្ថាន អាហ្វហ្គា នីស្ថាន និងប៉ាឡេស្ទីន ដែលភាគច្រើនជាបុរស និងរួមទាំងអនីតិជនប្រាំបីនាក់ផងដែរ ប៉ុន្តែអាជ្ញាធរបារម្ភថា មនុស្សរាប់រយនាក់ផ្សេងទៀតអាចជាប់នៅក្រោមនាវា។

លោក Ioannis Zafiropoulos អភិបាលរងនៃទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងKalamataជាកន្លែងដែលអ្នក នៅរស់រានមានជីវិតត្រូវបានគេនាំយកមកបាននិយាយថាទូកនេះមាន មនុស្សច្រើនជាង៧៥០នាក់ដែលក្នុងនោះ មានកូនក្មេងជាង១០០នាក់ផងដែរ។
អ្នករស់រានមានជីវិតស្ថិតក្នុងស្ថានភាពលំបាកខ្លាំងណាស់។ ពេលនេះពួកគេមានការតក់ស្លុត។នេះបើយោងតាម លោកស្រី Erasmia Roumana ប្រធានគណៈប្រតិភូទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានប្រាប់ សារព័ត៌មាន The APបន្ទាប់ពីបានជួបជនចំណាកស្រុកដែលត្រូវបាន ជួយសង្គ្រោះនៅកំពង់ផែ Kalamata ភាគខាងត្បូង។

នាវាឆ្មាំឆ្នេរសមុទ្រចំនួនប្រាំមួយ នាវាចម្បាំងកងទ័ពជើងទឹក ការដឹកជញ្ជូនយោធា និងឧទ្ធម្ភាគចក្រកង ទ័ពអា កាស ព្រមទាំងនាវាឯកជនមួយចំនួនបានចូលរួមក្នុងការស្វែងរកអ្នកដែលបាត់ខ្លួនពេញមួយយប់។ប្រទេសក្រិកបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ហើយអ្នកនយោបាយបានផ្អាកយុទ្ធនាការឃោស នាបោះឆ្នោត សកលនៅថ្ងៃទី២៥ខែមិថុនា។ព្រះរាជអាជ្ញាតុលាការកំពូលបានបញ្ជាឱ្យមានការស៊ើបអង្កេតលើ កាលៈទេសៈនៃ ការស្លាប់នេះ៕
