ចិនបានចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្រចិនខាងកើត ឆ្ពោះទៅភាគខាងជើងនៃកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី១៣ មិថុនាឆ្នាំ២០២៣រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតពីនាវាចម្បាំង ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធ មិត្តធ្វើសមយុទ្ធរបស់ពួកគេនៅប៉ាស៊ីហ្វិកខាងលិច។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិនបានចេញការព្រមានអំពីតំបន់គ្មាននាវាចាប់ពីព្រឹកព្រលឹមដល់ពាក់កណ្តាលរសៀលកាលពីថ្ងៃអង្គារសម្រាប់តំបន់មួយនៅទីក្រុង Taizhou ក្នុងខេត្តZhejiangសម្រាប់សមយុទ្ធ បាញ់គ្រាប់ពិតពីនាវាចម្បាំង។

សមយុទ្ធផ្សេងទៀតនៅជុំវិញទីតាំងដូចគ្នានឹងបន្តរហូតដល់ល្ងាចថ្ងៃអង្គារ។ ទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្រ បាននិយាយថា ប្រទេសចិននឹងធ្វើសមយុទ្ធដាច់ដោយឡែកនៅតំបន់ភាគខាងជើងមួយផ្សេងទៀតនៃសមុទ្រ ចិនខាងកើតរហូតដល់រសៀលថ្ងៃពុធ។
សមយុទ្ធនៅសមុទ្រចិនខាងកើតរបស់ចិនធ្វើឡើងស្របពេលជាមួយនឹងសមយុទ្ធជើងទឹកចតុភាគីនៅសមុទ្រហ្វីលីពីនដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រដោយមានការចូលរួមពីសហរដ្ឋអាមេរិក ជប៉ុន កាណាដា និងបារាំង។កងនាវាចរទី៧របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសមយុទ្ធនេះរួមមានក្រុមនាវាផ្ទុកយន្តហោះពីរក្រុមដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអាមេរិក USS Nimitz និង USS Ronald Reaganដែល ប្រតិបត្តិការរួមគ្នាជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ ២០២០ ។

សមយុទ្ធនេះគឺនៅជិតប្រជុំកោះ Dachen ដែលតៃវ៉ាន់គ្រប់គ្រងរហូតដល់ឆ្នាំ ១៩៥៥រហូតដល់ត្រូវបានជម្លៀស ចេញ បន្ទាប់ពីកោះផ្សេងទៀតនៅក្បែរនោះត្រូវបានរឹបអូសដោយកងកម្លាំងចិនក្នុងការប្រយុទ្ធបង្ហូរឈាម៕