Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិមនុស្សជាង ៤០០នាក់ស្លាប់ ដោយសារព្យុះស៊ីក្លូន Mocha នៅរដ្ឋរ៉ាក់ឃីន ​ប្រទេស​មីយ៉ាន់ម៉ា

មនុស្សជាង ៤០០នាក់ស្លាប់ ដោយសារព្យុះស៊ីក្លូន Mocha នៅរដ្ឋរ៉ាក់ឃីន ​ប្រទេស​មីយ៉ាន់ម៉ា

ក្រុមសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង ៤០០នាក់បានស្លាប់នៅក្នុងរដ្ឋរ៉ា​ឃីនរបស់ប្រទេស​មីយ៉ាន់ម៉ាដោយសារព្យុះស៊ីក្លូនមូឆា ដែលបានបោកបក់កាលពីថ្ងៃអាទិត្យនៅលើឆ្នេរសមុទ្ររវាងស្រុក Cox’s Bazar របស់ប្រទេសបង់ក្លាដែស និងទីប្រជុំជន Kyaukpyu ប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សម្ព័ន្ធជាតិរ៉ូហ៊ីងយ៉ា Arakan Rohingya (ARNA) បាននិយាយថា ភូមិឆ្នេរ​សមុទ្រក្នុងរដ្ឋធានី Sittwe របស់រដ្ឋរ៉ាឃីន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សជាង ៤០០នាក់ ដែល​ភាគច្រើនជាជនមូស្លីមបានបាត់បង់ជីវិត។ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។ សេចក្តីថ្លែង​ការណ៍​បានបន្ថែមថាផ្ទះជាង ១០០០០ខ្នងត្រូវបានបំផ្លាញផងដែរ។

នៅក្នុងទីក្រុង Sittwe ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១៣ម៉ឺននាក់ត្រូវបានបង្ខាំងនៅក្នុងជំរុំជនភៀសខ្លួន ដែលស្រ​ដៀងទៅនឹងជំរុំប្រមូលផ្តុំចាប់តាំងពីឆ្នាំ ២០១២។ ពួកគេភាគច្រើនមិនត្រូវបានជម្លៀសចេញទេ។ ជំរុំមួយដែល​មានជម្រកស្នាក់នៅចំនួន ៣៨០ត្រូវបានបំផ្លាញទាំងស្រុងដោយទឹកជំនន់ប្រហែល ជាង៩ម៉ែត្រ។ នេះបើយោង​តាមលោក San Lwin ដែលជាសហស្ថាបនិកនៃសម្ព័ន្ធរ៉ូហ៊ីងយ៉ាសេរី បានប្រាប់ សារព័ត៌មានAnadolu។

ព្យុះនេះក៏បានបំផ្លាញផ្ទះស្ទើរតែទាំងអស់ ទីជម្រក សាលារៀន វិហារអ៊ីស្លាម វត្តអារាម គ្លីនិក និងហេដ្ឋារចនា​សម្ព័ន្ធទាំងអស់ក្នុងក្រុងSittwe។ វាក៏បានវាយប្រហារទីប្រជុំជនPonnagyan, Kyauktaw, Mrauk-U, Myebon, Pauktaw and Rathedaungផងដែរ។ព្យុះមូឆាបានធ្វើការបាក់ដីនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាក្នុងរដ្ឋរ៉ាឃីនកាលពីថ្ងៃអាទិត្យជាមួយនឹងខ្យល់បក់ល្បឿន១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង មុនពេលឆ្លងកាត់ចូលទៅក្នុងរដ្ឋ Chin និង Sagaing និង​តំបន់ Magwe ៕

RELATED ARTICLES