Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិនាយកស៊ើបការណ៍សម្ងាត់អាមេរិក៖ រុស្ស៊ី ទំនងជាមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ

នាយកស៊ើបការណ៍សម្ងាត់អាមេរិក៖ រុស្ស៊ី ទំនងជាមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ

មន្ត្រីចារកម្មកំពូលរបស់អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែឧសភាថារុស្ស៊ីទំនងជាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនទេបើទោះបីជាពេលនេះខ្លួនកំពុងខាតបង់យ៉ាងធ្ងន់ធ្ងរទាំងទាំងសេដ្ឋកិច្ចនិងយោធាដែលកំពុងស៊ូទ្រាំក្នុងការឈ្លានពានអ៊ុយក្រែនក៏ដោយ។

នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិលោកស្រី Avril Haines បានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធ សភាថានៅក្នុងការវាយតម្លៃរបស់យើងនាពេលបច្ចុប្បន្ននេះ វាមិនទំនងទេ ដែលថារុស្ស៊ីប្រើ​ប្រាស់អាវុធនុយ​ក្លេអ៊ែរ។

ទោះជាយ៉ាងណាក្តីលោកស្រី Haines មិនបានបញ្ជាក់លម្អិតអំពីការវាយតម្លៃសហគមន៍ស៊ើបការណ៍​សម្ងាត់​របស់​​សហរដ្ឋអាមេរិកនោះទេ។មន្ត្រីអាមេរិកជាច្រើនខែមកនេះបាននិយាយថា ពួកគេមិនបានឃើញសញ្ញាដែល​រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេប៉ុន្តែបានព្រមានថាពួកគេកំពុងបន្តការប្រុងប្រយ័ត្ន។

ភាពតានតឹងនុយក្លេអ៊ែររវាងរុស្ស៊ី និងសហរដ្ឋអាមេរិកបានកើនឡើងចាប់តាំងពីការចាប់ផ្តើម​នៃជម្លោះជាមួយ​អ៊ុយក្រែន។លោកពូទីនបានព្រមានម្តងហើយម្តងទៀតថារុស្ស៊ីត្រៀមខ្លួនជាស្រេច​ក្នុងការប្រើប្រាស់ឃ្លាំងអាវុធ​នុយក្លេអ៊ែររបស់ខ្លួនប្រសិនបើចាំបាច់ដើម្បីការពារ បូរណភាពទឹកដីរបស់ខ្លួន។

កាលពីខែកុម្ភៈ លោកពូទីនបានប្រកាសថា រុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New STARTដែលជាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរចុងក្រោយដែលនៅសល់ជាមួយសហរដ្ឋអាមេរិក ដែលកំណត់ចំនួន​ក្បាលគ្រាប់យុទ្ធសាស្ត្រដែលភាគីនីមួយៗអាចដាក់ពង្រាយបាន៕

RELATED ARTICLES