Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិចិន ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ខាង ឃុំខ្លួនអ្នកកាសែត

ចិន ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ខាង ឃុំខ្លួនអ្នកកាសែត

យោងតាមក្រុមសេរីភាពសារព័ត៌មានមួយបានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកជាប់ពន្ធនាគារពិភពលោកដ៏ធំបំ ផុតនៃអ្នកកាសែតកាលពីឆ្នាំមុន ជាមួយនឹងអ្នកកាសែតជាង ១០០នាក់ត្រួវបានឃុំខ្លួន ដោយសារតែរដ្ឋាភិបាល របស់លោកប្រធានាធិបតី លោកស៊ីជីនពីងបានរឹតបន្តឹងការគ្រប់គ្រងលើបណ្តាញសង្គម។

រដ្ឋាភិបាលរបស់លោកស៊ី ក៏ជាអ្នកនាំចេញមាតិកាឃោសនាធំបំផុតមួយផងដែរ។នេះបើតាមអ្នករាយការណ៍ គ្មានអ្នកនាំពាក្យ។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខពីរបាតតារាងសន្ទស្សន៍សេរីភាពសារព័ត៌មានប្រចាំឆ្នាំ ដោយនាំមុខតែ ប្រទេសជិតខាងកូរ៉េខាងជើងមួយប៉ុណ្ណោះ។

ប្រទេសដែលមានចំណាត់ថ្នាក់ល្អបំផុតក្នុងតារាងសន្ទស្សន៍សេរីភាពសារព័ត៌មានប្រចាំឆ្នាំបានទៅលើប្រទេសន័វែសខណៈអៀរឡងទទួលបានចំណាត់ថ្នាក់លេខ២ និងដាណឺម៉ាកលេខ៣។បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានរឹតបន្តឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស ដែលកាសែត និងទូរទស្សន៍ទាំងអស់ជារបស់រដ្ឋ។ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានតម្រូវ ឱ្យអនុ វត្តការ ចាប់ពិរុទ្ធដែលហាមឃាត់មិនអោយផ្សព្វផ្សាយការប្រឆាំងទៅនឹងរដ្ឋរបស់ខ្លួន។

អ្នកកាសែតចិនត្រូវបានកាត់ទោសពីបទចារកម្ម បែកធ្លាយអាថ៌កំបាំងជាតិ និងរើសអើងការឈ្លោះប្រកែកគ្នា ដែលជាការចោទប្រកាន់មិនច្បាស់លាស់ដែលធ្លាប់ដាក់គុកអ្នកប្រឆាំង។ អ្នកផ្សេងទៀតត្រូវទទួលរង ការឃ្លាំ មើល ការគំរាមកំហែង និងការយាយី.

គ្រួសាររបស់គាត់បាននិយាយកាលពីសប្តាហ៍មុនថា អ្នកកាសែត Dong Yuyu ដែលជាអ្នកធ្វើការនៅកាសែត ដែលពាក់ព័ន្ធជាមួយបក្សកាន់អំណាច និងជាអតីតនិស្សិតសាកលវិទ្យាល័យ Harvard ប្រឈមមុខនឹងការចោទ ប្រកាន់ពីបទចារកម្មបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បាននិយាយកាលពីខែមីនាថា នៅឆ្នាំ 2022 អ្នកកាសែតជនជាតិ អូស្ត្រាលីដើមកំណើតចិន Cheng Lei ត្រូវបានកាត់ទោសនៅក្នុងប្រទេសចិន លើការចោទប្រកាន់សន្តិសុខជាតិ ប៉ុន្តែមិនទាន់បានដឹងពីសាលក្រមនៅឡើយ៕

RELATED ARTICLES