Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិត ព្រំដែនកូរ៉េខាងជើង

អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិត ព្រំដែនកូរ៉េខាងជើង

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមីនាឆ្នាំ២០២៣ កងកម្លាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានរួមគ្នាធ្វើសម យុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅជិតព្រំដែនជាមួយកូរ៉េខាងជើង។

សមយុទ្ធរួមគ្នានេះផ្តោតលើការពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពរបស់ពួកគេ ដើម្បីប្រតិបត្តិការកម្លាំងយោ ធារួមបញ្ចូលគ្នា។

ទាហានកូរ៉េខាងត្បូងនិងអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឯ Rodriguez Live Fire Complex ក្នុងទីក្រុង Pocheon ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីភាគខាងត្បូងនៃតំបន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េខាងត្បូង និង កូរ៉េខាងជើង។

សមយុទ្ធរួមទ្រង់ទ្រាយធំរវាងទីក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោនកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលអន្តរទ្វីប។

កងកម្លាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងប្រើប្រាស់កាំភ្លើងធំ រថពាសដែក និងឧបករណ៍ប្រមាណផ្សេងៗ ទៀតប្រមាណ១០០គ្រឿង ព្រមទាំងទាហានជាង៨០០ នាក់ក្នុងអំឡុងពេលសមយុទ្ធរយៈពេល៤ថ្ងៃ ដែលកំពុងប្រ ព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍។

ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ ហើយក្រោមកិច្ចព្រមព្រៀងយោធា កូរ៉េខាងត្បូងបាននិងកំពុងទទួលទា ហានអាមេរិកប្រហែល២៨៥០០នាក់ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០៕

RELATED ARTICLES