Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិគីម​ជុងអ៊ុនតែងតាំងរដ្ឋមន្ត្រីការបរទេស​ស្ត្រី​លើកដំបូងនិងប្តេជ្ញាកផលិត​អាវុធបន្ថែម​

គីម​ជុងអ៊ុនតែងតាំងរដ្ឋមន្ត្រីការបរទេស​ស្ត្រី​លើកដំបូងនិងប្តេជ្ញាកផលិត​អាវុធបន្ថែម​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើងបានតែងតាំងលោកស្រី Choe Son Hui ជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងរបស់ប្រទេសនេះ ចំពេលមានការរំពឹងទុកថាប្រទេសនេះអាចធ្វើការសាកល្បង​នុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួនក្នុងពេលឆាប់ៗនេះ។

ការតែងតាំងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលគណបក្សពលករដែលកំពុងកាន់អំណាចដែលដឹកនាំដោយលោកគីមជុងអ៊ុន។

លោកស្រីChoeដែលជាអ្នកការទូតជាន់ខ្ពស់ និងជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំគីម ជុងអ៊ុន បានដោះស្រាយ​បញ្ហាអាវុធនុយក្លេអ៊ែរនិងការចរចារបស់កូរ៉េខាងជើងជាយូរមកហើយជាមួយសហរដ្ឋអាមេរិក។ ការចរចាដោយផ្ទាល់ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មរវាងប្រទេសទាំងពីរបាន​ជាប់គាំងអស់រយៈពេលជាងពីរឆ្នាំមកហើយ។

កាលពីថ្ងៃអង្គារបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើងលោក Sung Kim បាននិយាយថា ទីក្រុងព្យុងយ៉ាងអាចធ្វើការសាកល្បងនុយក្លេអ៊ែរនៅពេលណាក៏បានហើយការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការបង្កហេតុបែបនេះនឹងត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងតំបន់សំខាន់ៗរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

គីម​ជុងអ៊ុនប្តេជ្ញាពង្រឹងអំណាចយោធា

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្តក្នុងការបង្កើនអាវុធទ្វេដងនៅចំពោះមុខអ្វីដែលលោកបាន​ពណ៌នាថាជាបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរ។ការអត្ថាធិប្បាយរបស់លោកមិនរាប់បញ្ចូលការរិះគន់ចំៗទៅលើ​សហរដ្ឋអាមេរិកឬគូប្រជែងកូរ៉េខាងត្បូងចំពេលមានការជាប់គាំងយូរក្នុងទំនាក់ទំនងការទូតនុយក្លេអ៊ែរនោះទេ។

លោកគីមបានការពារការបង្កើនល្បឿននៃការអភិវឌ្ឍន៍អាវុធរបស់លោកថាជាការអនុវត្តត្រឹមត្រូវនៃសិទ្ធិអធិបតេយ្យភាពដើម្បីការពារខ្លួននិងកំណត់កិច្ចការសកម្មប្រយុទ្ធបន្ថែមទៀតដែលត្រូវអនុវត្តដោយកងកម្លាំងប្រដាប់អាវុធនិងអ្នកវិទ្យាសាស្ត្រយោធារបស់គាត់ ។

លោកបានបន្តថា សិទ្ធិការពារខ្លួនឯង គឺជាការការពារអធិបតេយ្យភាពដោយបញ្ជាក់ជាថ្មីម្តងទៀតអំពីគោលការណ៍តស៊ូមិនប្រែប្រួលរបស់បក្សដើម្បីអំណាច និងការប្រកួតប្រជែងជាប្រធាន។នេះបើយោយតាមប្រភពពី KCNA ។

រដ្ឋមន្ត្រីការពារជាតិៈចិនមិនស្ទាក់ស្ទើរកម្ទេចតៃវ៉ាន់ ខណៈអាមេរិកនិងសម្ព័ន្ធមិត្តរក្សាជំហរមិនបោះបង់

កាលពីថ្ងៃសុក្រទី១០មិថុនារដ្ឋមន្ត្រីការពារជាតិចិនបានព្រមានសមភាគីអាមេរិកថាទីក្រុងប៉េកាំងនឹងមិនមានការស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសង្រ្គាមជាមួយកោះតៃវ៉ាន់ ប្រសិនបើកោះនេះហ៊ានប្រកាសឯករាជ្យ។នេះគឺជាការវាយប្រហារដោយសង្គ្រាមពាក្យសំដីថ្មីចុងក្រោយបំផុតរវាងមហាអំណាចទាំងពីរ។

ការព្រមាននេះបានកើតឡើងនៅពេលដែល រដ្ឋមន្ត្រីការពារជាតិចិនលោកWei Fengheបានរៀបចំកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (Shangri-La Dialogue)ក្នុងប្រទេសសិង្ហបុរី។

រដ្ឋមន្ត្រីការពារជាតិចិនបានព្រមានលោកAustin ថា ប្រសិនបើអ្នកណាម្នាក់ហ៊ានបំបែកតៃវ៉ាន់ចេញពីប្រទេសចិន កងទ័ពចិនប្រាកដជាមិនស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសង្គ្រាមឡើយទោះបីជាត្រូវចំណាយអស់ប៉ុន្មានក៏ដោយ។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិលោកWu Qian ដកស្រង់សម្តីរដ្ឋមន្ត្រីដែលបាននិយាយនៅក្នុងកិច្ចប្រជុំនោះ។

រដ្ឋមន្ត្រីការពារជាតិចិនបានប្តេជ្ញាថាទីក្រុងប៉េកាំងនឹង កម្ទេចដើម្បីបំផ្លាញផែនការទាមទារឯករាជ្យភាពតៃវ៉ាន់ និងរក្សាការបង្រួបបង្រួមជាតិមាតុភូមិយ៉ាងម៉ឺងម៉ាត់។លោកបានសង្កត់ធ្ងន់ថាតៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន។ការប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិននឹងមិនដែលឈ្នះនោះទេ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Wei FengheលោកAustinបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោកបានបញ្ជាក់ថាអាមេរិកប្រឆាំងទៅនឹងការផ្លាស់ប្តូរឯកតោ​ភាគីចំពោះស្ថានភាពបច្ចុប្បន្នរបស់កោះស្វ័យគ្រប់​គ្រង​ ហើយបានអំពាវនាវឱ្យចិន បញ្ឈប់សកម្មភាពបង្កអស្ថិរភាពបន្ថែមទៀតចំពោះតៃវ៉ាន់។ នេះបើយោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក។

ភាពតានតឹងលើកោះតៃវ៉ាន់បានកើនឡើង ជាពិសេសដោយសារតែការបង្កើនការលុកលុយរបស់យន្តហោះ​ចម្បាំងចិនចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះនេះ។

ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​បាន​និង​កំពុង​កើនឡើង​ជុំវិញ​បញ្ហាកោះតៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែបប្រជាធិបតេយ្យ ដែល​រស់នៅ​ក្រោម​ការគំរាមកំហែង​ឥតឈប់ឈរ​នៃ​ការឈ្លានពាន​ដោយ​ចិន។ ទីក្រុងប៉េកាំងចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងរឹបអូសយកវានៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់។

ប្រមុខ​ការពារជាតិ​អាមេរិក៖ចិន​កាន់តែ​បង្ខិតបង្ខំនិង​ឈ្លានពាន​

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ថា សហរដ្ឋអាមេរិកនឹងរួមចំណែករបស់ខ្លួន ដើម្បីគ្រប់គ្រងភាពតានតឹងជាមួយប្រទេសចិន និងទប់ស្កាត់ជម្លោះ បើទោះបីជាទីក្រុងប៉េកាំង កាន់តែឈ្លានពាននៅក្នុងតំបន់អាស៊ី រួមទាំងកោះតៃវ៉ាន់ក៏ដោយ ។

ថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនា Shangri-La ដែលជាការប្រមូលផ្តុំសន្តិសុខកំពូលរបស់អាស៊ី លោក Austin បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តឈរដោយសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងតៃវ៉ាន់ផងដែរ។

លោកបាននិយាយថានោះមានសារៈសំខាន់ជាពិសេសនៅពេលដែលសាធារណៈរដ្ឋប្រជាមានិតចិន ប្រកាន់យកនូវវិធីសាស្រ្តបង្ខិតបង្ខំនិងឈ្លានពានបន្ថែមទៀតចំពោះការទាមទារទឹកដីរបស់ខ្លួន។

លោក Austin បាននិយាយថា មានការកើនឡើង គួរឱ្យព្រួយបារម្ភចំពោះការមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ រវាងយន្តហោះ និងនាវារបស់ចិន ជាមួយនឹងប្រទេសដទៃទៀត៕

RELATED ARTICLES