Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិណាតូ មិនមានសញ្ញាគំរាមកំហែងពីរុស្ស៊ីមកលើស៊ុយអែត និងហ្វាំងឡង់ទេ

ណាតូ មិនមានសញ្ញាគំរាមកំហែងពីរុស្ស៊ីមកលើស៊ុយអែត និងហ្វាំងឡង់ទេ

នៅក្នុងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យទីក្រុងCopenhagen​ប្រទេសដាណឺម៉ាកកាលពីថ្ងៃសុក្រលោក Mircea Geoana អនុប្រធានអង្គការណាតូបានបញ្ជាក់ថារហូតមកដល់ពេលនេះ លោកមិនបានមើលឃើញពីការគំរាមកំហែងខាងយោធា​ភ្លាមៗមកលើប្រទេសស៊ុយអែតនិងហ្វាំងឡង់ពីសំណាក់ប្រទេសរុស្ស៊ីទេហើយលោកមានទំនុកចិត្តថាសមាជិកណាតូដែលប្រាថ្នាចូលរួមជាមួយសម្ព័ន្ធភាពនេះនឹងទទួលបានជោគជ័យ។

ហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យចូលរួមអង្គការណាតូកាលពីខែមុនដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពីប្រទេសតួកគី ដែលចោទប្រកាន់ពួកគេថាគាំទ្រ និងរារាំងពួកសកម្មប្រយុទ្ធ PKK និងក្រុមផ្សេងទៀតដែលខ្លួនចាត់ទុកថាជាភេរវករ។

លោក Mircea Geoana បាននិយាយថា យើងមានទំនុកចិត្តថាស៊ុយអែតនិងហ្វាំងឡង់នឹងចូលរួមក្នុងប្លុករបស់យើង។ លោកបានបន្ថែមថា សម្ព័ន្ធមិត្តមានការព្រួយបារម្ភហើយតួកគីមានការព្រួយបារម្ភមួយចំនួនដែលស្របច្បាប់​នៅពេលនិយាយអំពីភេរវករ។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ បាននិយាយថា ពួកគេថ្កោលទោសអំពើភេរវកម្មហើយបើកចំហ​សម្រាប់ការសន្ទនាជាមួយតួកគី។

នៅពេលសួរអំពីការធានាសន្តិសុខដែលផ្តល់ដល់ស៊ុយអែត និងហ្វាំងឡង់ក្នុងរយៈពេលរហូតដល់ពួកគេ​ក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO លោក Geoana បាននិយាយថា គាត់មិនបានឃើញហានិភ័យពិតប្រាកដណាមួយទេ៕

RELATED ARTICLES