ក្រសួងការបរទេសចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាត់វិធានការខ្លាំងប្រសិនបើប្រធានសភា តំណាងរាស្រ្ត អាមេរិក លោកស្រី NancyPelosiមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ហើយថាដំណើរទស្សនកិច្ចបែបនេះនឹង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក។ នេះបើយោយតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃ ប្រហស្បតិ៍ទី៧មេសា២០២២។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួនបានរាយការណ៍ថា លោកស្រីនឹងទៅកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ។អ្នកនាំពាក្យក្រសួងការបរទេសក្រុងតៃប៉ិលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។ទោះយ៉ាងណាក្តីគេមិនបានបង្ហើបអោយដឹងពីវិធានការទាំងនោះទេ។

លោកបានបន្ថែមថាប្រសិនបើសហរដ្ឋអាមេរិកទទូចឱ្យមានវិធីផ្ទាល់ខ្លួនប្រទេសចិននឹងចាត់វិធានការខ្លាំងក្លាក្នុងការឆ្លើយតបដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ផលវិបាកដែលអាចកើតមានពីបញ្ហានេះនឹងត្រូវទទួលដោយភាគីអាមេរិកទាំងស្រុង។
ដំណើរទស្សនកិច្ចរបស់លោកស្រីមិនទាន់ត្រូវបានបញ្ជាក់ដោយការិយាល័យរបស់ លោកស្រីឬរដ្ឋាភិបាលតៃវ៉ាន់នៅឡើយទេ។
វាគ្មិនសភាអាមេរិកទៅទស្សនាកោះតៃវ៉ាន់ចុងក្រោយគឺនៅឆ្នាំ 1997នៅពេលដែលលោកNewtGingrichបានជួបជាមួយប្រធានាធិបតី Lee Teng-hui នាពេលនោះ៕
