ប្រទេសហ្វីលីពីនបានទទួលឧទ្ធម្ភាគចក្រឈ្លបយកការណ៍ និងយុទ្ធសាស្ត្រកម្រិតខ្ពស់ប្រភេទ T129 ATAK របស់ប្រទេសតួកគី។ ឧទ្ធម្ភាគចក្រT129 ATAK គឺជាឧទ្ធម្ភាគចក្របំពាក់ម៉ាស៊ីនភ្លោះ និងកៅអីពីរជំនាន់ក្រោយ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការវាយប្រហារ និងការឈ្លបយកការណ៍។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ឧទ្ធម្ភាគចក្រ ATAK ចំនួនប្រាំមួយនៅឆ្នាំ 2020 ។
ពិធីទទួលឧទ្ធម្ភាគចក្រ២គ្រឿងនិងយន្តហោះ ដឹកជញ្ជូនយុទ្ធសាស្ត្រ Airbus C-295មួយគ្រឿង បានធ្វើឡើងកាលពីថ្ងៃពុធនៅក្នុងមូលដ្ឋានទ័ពអាកាសនៅក្នុងរដ្ឋធានីម៉ានីល។

លោក Delfin Lorenzana រដ្ឋលេខាធិការការពារជាតិហ្វីលីពីនបាននិយាយនៅក្នុងពិធីថា វាគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់កងទ័ពអាកាសហ្វីលីពីន។ លោកបានបន្ថែមថា ប្រទេសហ្វីលីពីនកំពុងរៀបចំ រ ចនាសម្ព័ន្ធកងនាវាឡើងវិញ ហើយឧទ្ធម្ភាគចក្រATAKនឹងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម របស់ប្រទេសនេះ។ខ្ញុំសប្បាយចិត្តណាស់ដែលសុបិនរបស់កងទ័ពអាកាសហ្វីលីពីនបានក្លាយជាការពិត ប៉ុន្តែយើងនៅតែមានផ្លូវវែងឆ្ងាយដើម្បីទៅបំពាក់សព្វាវុធទំនើបៗឱ្យបានពេញលេញសម្រាប់ប្រទេសរបស់យើង។

លោក Ismail Demir ប្រធានផ្នែកឧស្សាហកម្មការពារជាតិរបស់តួកគី (SSB) បាននិយាយថា ជាមួយនឹងអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ (MoU) ដែលបានចុះហត្ថលេខារវាងប្រធានាធិបតី និងក្រសួងការពារ ជាតិហ្វីលីពីនកិច្ចសហប្រតិបត្តិការក្នុងវិស័យ នេះបានឈានដល់កម្រិតអន្តររដ្ឋ។MoU ត្រូវបានចុះហត្ថលេខារវាង ប្រទេសទាំងពីរក្នុងឆ្នាំ 2017 នៅទីក្រុងអ៊ីស្តង់ប៊ុល។លោកបានកត់សម្គាល់ថា ៖យើងបានបង្កើតក្របខ័ណ្ឌមួយ ដើម្បីអភិវឌ្ឍនិងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ដោយឈរលើមូលដ្ឋាននៃមិត្តភាព និងផលប្រយោជន៍រួម៕
