សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យលក់យន្តហោះចម្បាំងដ៏ធំមួយដល់ប្រទេសប៊ុលហ្គារីដែលមានតម្លៃទឹកប្រាក់ជាង ១,៦ពាន់លានដុល្លារដោយយល់ព្រមផ្ទេរយន្តហោះ F-16 ជាច្រើនទៅកាន់ប្រទេសអឺរ៉ុប ខាងកើតក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធា។
ក្រសួងការពារជាតិអាមេរិកបានអនុម័តលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃចន្ទ។យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក(DSCA)បានអោយដឹងថាបន្ថែមពីលើយន្តហោះចម្បាំងF-16 ចំនួនប្រាំបីគ្រឿង កិច្ចព្រមព្រៀងនេះ
ក៏រួមបញ្ចូលផងដែរនូវមីស៊ីលជាច្រើនដើមឧបករណ៏Sensorsនិងគ្រឿងបន្លាស់សរុបជាទឹកប្រាក់១,៦ ពាន់លានដុល្លារ។
ទីភ្នាក់ងារនេះបានអោយដឹងទៀតថាការលក់អាវុធ នេះវានឹងជួយគាំទ្រដល់គោលនយោបាយការបរទេសនិង គោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប។កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតកងទ័ពអាកាសប៊ុលហ្គារី ដាក់ពង្រាយយន្តហោះចម្បាំងទំនើបៗជាប្រចាំ នៅក្នុងតំបន់សមុទ្រខ្មៅ។
ចាប់តាំងពីឆ្នាំ 2004 សមាជិករបស់ណាតូ ប៊ុលហ្គារីបានជ្រើសរើសជំនួសកងនាវាចាស់ៗរបស់ខ្លួននៃយន្តហោះចម្បាំង MiG-29 សម័យសហភាពសូវៀតក្នុងឆ្នាំ 2019 ដោយយល់ព្រមទិញយន្តហោះ F-16 មួយចំនួនក្នុងតម្លៃ 1.25 ពាន់លានដុល្លារ ដែលជាការទិញអាវុធដ៏ធំបំផុតរបស់ ទីក្រុងSofia ចាប់តាំងពីការរំលាយសហភាពសូវៀត៕
