រដ្ឋាភិបាលជប៉ុនបានបញ្ជូនជនភៀសខ្លួនអ៊ុយក្រែនចំនួន 20 នាក់មកកាន់ទីក្រុងតូក្យូនៅថ្ងៃនេះដើម្បីបង្ហាញ ការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិជួយដល់ប្រទេសអ៊ុយក្រែន ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសប៉ូឡូញថា រដ្ឋាភិបាលជប៉ុនប្តេជ្ញាផ្តល់ការគាំទ្រជាអតិបរមាដល់ជនជាតិអ៊ុយក្រែនទាំង 20នាក់នេះដើម្បីជួយពួកគេឱ្យរស់នៅ ដោយសន្តិភាពក្នុងប្រទេសជប៉ុនទោះបីជាពួកគេនៅឆ្ងាយពីស្រុករបស់ពួកគេក៏ដោយ។

ជនភៀសខ្លួនទាំង២០នាក់មានអាយុចន្លោះពី៦ ដល់ ៦៦ ឆ្នាំរួមទាំងស្ត្រី 15 នាក់ ផងដែរ។ ពួកគេមិនមែនជាជនភៀសខ្លួនអ៊ុយក្រែនដំបូងដែលបានមកដល់ប្រទេសជប៉ុនចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានទឹកដីកំណើតរបស់ពួកគេកាលពីថ្ងៃទី 24 ខែកុម្ភៈ ប៉ុន្តែពួកគេគឺជាមនុស្សដំបូងដែលត្រូវបានហោះហើរលើយន្តហោះ ពិសេសរបស់រដ្ឋាភិបាលក្នុងការធ្វើដំណើរដែលបានរៀបចំដោយរដ្ឋមន្ត្រីការបរទេសជប៉ុន។
ជនភៀសខ្លួនទាំង២០នាក់ត្រូវចូលរួមជាមួយជនភៀសខ្លួនអ៊ុយក្រែនជិត៤០០នាក់ផ្សេងទៀតដែលបានមកដល់ប្រទេសជប៉ុនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។
កាលពីឆ្នាំ 2020 ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី 3 របស់ពិភពលោកបានទទួលយកជនភៀសខ្លួនត្រឹមតែ 47 នាក់ប៉ុណ្ណោះ ហើយបានទទួលស្គាល់ 44 នាក់ផ្សេងទៀត សម្រាប់ហេតុផលមនុស្សធម៌ប្រហែល 1 ភាគរយនៃពាក្យសុំសរុប។
