Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិតុលាការមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតក្រុមប្រឆាំងជាង១០០នាក់

តុលាការមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតក្រុមប្រឆាំងជាង១០០នាក់

តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតយុវជនចំនួន៨នាក់បន្ថែមទៀតដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារគោលដៅរបស់រដ្ឋាភិបាលយោធានៅទីក្រុងយ៉ាំងហ្គោន។ការកាត់ទោសប្រហារជីវិតថ្មីនេះនាំឱ្យចំនួនអ្នក ទោសប្រហារជីវិតចាប់តាំងពីការធ្វើរដ្ឋប្រហារកើនឡើងដល់ជាង១១០នាក់ហើយពួកគេត្រូវបានកាត់ទោសក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម។

ម្នាក់​ក្នុង​ចំណោម​ប្រាំបី​នាក់​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខនិង​អ្នក​ផ្សេង​ទៀត​បានបង្ហាញ​ខ្លួនផ្ទាល់កាល​ពី​ថ្ងៃ​ពុធ។ របបយោធាបានអះអាងនៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សប្រាំបីនាក់រួមទាំងស្ត្រីពីរនាក់ផងដែរត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយកាំភ្លើងនិងគ្រឿងផ្ទុះលើប៉ុស្តិ៍ប៉ូលីសនិងកងកម្លាំងរបស់ខ្លួន។

របបយោធាបានបន្ថែមថាយុវជនទាំងនោះមានទំនាក់ទំនងជាមួយក្រុមភេរវករដែលបានកំណត់។

ការកាត់ទោសប្រហារជីវិតត្រូវបានប្រគល់ទៅឱ្យក្រុមបាតុករប្រឆាំងរបបយោធានៅក្នុងសង្កាត់នានាដែលបច្ចុប្បន្នស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ របបយោធាបានដាក់ច្បាប់អាជ្ញាសឹកនៅទីក្រុង Hlaing Tharyar, Shwepyithar, South Dagon, North Dagon, Dagon Seikkan និង North Okkalapa township in Yangon ក៏ដូចជានៅតាមទីប្រជុំជនក្នុង Mandalay ។

រហូតមកដល់ចុងខែមីនារបបយោធាបានកាត់ទោសប្រហារជីវិតមនុស្សចំនួន ៩៨ នាក់ រួមទាំងអនីតិជនពីរនាក់ផងដែរ ពីបទប្រព្រឹត្តិអំពើក្បត់ជាតិ។ ពួកគេត្រូវបានចោទប្រកាន់ពីបទបះបោរ រារាំងបុគ្គលិកយោធា និងមន្ត្រីរាជការដែលបំពេញមុខងាររបស់ខ្លួន; និង​មាន​ទំនាក់​ទំនង​ជាមួយ​សមាគម​មិន​ស្រប​ច្បាប់ នេះ​បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ។

ចាប់តាំងពីរដ្ឋប្រហារមករបបយោធាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧២៣ នាក់ និងចាប់ខ្លួនជាង ១៣០០០ នាក់ រួមទាំងមេដឹកនាំជាប់ឆ្នោត សមាជិកសភា សកម្មជន ពេទ្យ សិស្សនិងកុមារដែលភាគច្រើនសម្រាប់ការប្រឆាំងការគ្រប់គ្រងរបស់ខ្លួន៕

RELATED ARTICLES