ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃចន្ទថាគណៈកម្មការអឺរ៉ុបបានបញ្ជាក់ថាខ្លួនរំពឹងថា សហភាព អឺរ៉ុបនឹងនៅតែពឹងផ្អែកលើការនាំចូលថាមពលពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់ប្រាំឆ្នាំទៀត។
ជាការឆ្លើយតបទៅនឹងសំណួរដែលចោទសួរក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល អំពីថាតើឧស្ម័នធម្មជាតិរាវ (LNG)របស់សហរដ្ឋអាមេរិកនឹងជួយអឺរ៉ុបជំនួសឧស្ម័នរុស្ស៊ីនាពេលឆាប់ៗនេះបានទេ?អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Tim McPhieបាននិយាយថាប្លុកនេះនឹងពឹងផ្អែកលើឥន្ធនៈកាបូនពីប្រទេសរុស្ស៊ីរហូតដល់ឆ្នាំ 2027 ។ McPhie បាននិយាយថាEUបានប៉ាន់ប្រមាណថាខ្លួនអាចកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័នរុស្ស៊ីចំនួន2/3នៅឆ្នាំនេះហើយផែនការលម្អិតអំពីរបៀបដែលខ្លួននឹងសម្រេចបាននេះនឹងត្រូវបានបង្ហាញនៅចុងខែឧសភា។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសហរដ្ឋអាមេរិក និងគណៈកម្មការអឺរ៉ុបស្តីពីសន្តិសុខថាមពល បន្ទាប់ពីកិច្ចប្រជុំកំពូលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីនៅឆ្នាំ 2027។

ប្លុកនេះបាននិយាយថាខ្លួនបានស្វែងរកការធានានូវតម្រូវការស្ថិរភាពសម្រាប់ LNG របស់សហរដ្ឋអាមេរិកប្រហែល 50 ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំរហូតដល់យ៉ាងហោចណាស់ 2030។
សហភាពអឺរ៉ុបបានសម្រេចចិត្តបញ្ឈប់ការទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយដែលត្រូវបានដាក់ក្នុងការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ បច្ចុប្បន្នរុស្ស៊ីបំពេញបានប្រហែល 40% នៃតម្រូវការរបស់ EU ដោយផ្គត់ផ្គង់ប្រហែល 175 ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ៕
