ក្រុមតាលីបង់បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសអាហ្វហ្គានីស្ថានបញ្ឈប់ស្ត្រីមិនអោយជិះយន្តហោះតែម្នាក់លុះត្រាតែមានសាច់ញាតិជាបុរសទៅជាមួយ។ នេះគឺជា ការបង្រ្កាបចុងក្រោយបំផុតលើសិទ្ធិមនុស្សជាមូលដ្ឋានដោយមេដឹកនាំថ្មីរបស់ប្រទេសនេះចាប់តាំងពីការឡើងកាន់អំណាច។
នៅក្នុងការបង្រ្កាបចុងក្រោយពួកតាលីបង់បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ Ariana Afghan Airlines និង Kam Air របស់ប្រទេសអាហ្វហ្គានីស្ថានបញ្ឈប់ស្ត្រីមិនឱ្យឡើងយន្តហោះលុះត្រាតែពួកគេត្រូវបានអមដោយបុរសដែលរៀបការរួចហើយឬសាច់ញាតិបុរសពេញវ័យ។ មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Ariana Afghan Airlines ផ្ញើជូនបុគ្គលិករបស់គាត់ថា គ្មានស្ត្រីណាម្នាក់ត្រូវបានអនុញ្ញាតឱ្យហោះហើរលើជើងហោះហើរក្នុងស្រុក ឬអន្តរជាតិដោយគ្មានសាច់ញាតិបុរសទេ” ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍រវាងតំណាងក្រុមតាលីបង់ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ និងអាជ្ញាធរអន្តោប្រវេសន៍អាកាសយានដ្ឋានកាប៊ុល ។
ក្រុមអ៊ិស្លាមជ្រុលនិយមបានដាក់ការរឹតដ្បិតយ៉ាងទូលំទូលាយលើសេរីភាព ដែលភាគច្រើនផ្តោតលើក្មេងស្រី ។
កាលពីចុងសប្តាហ៍ ពួកគេក៏បានសម្រេចថាបុរស និងស្ត្រីមិនអាចទៅលេងសួនច្បារក្នុងរាជធានីក្នុងថ្ងៃតែមួយបានទេ។
ស្ត្រីកាន់តែច្រើនឡើងត្រូវបានបិទសិទ្ធិមិនឱ្យប្រើប្រាស់ជីវិតសាធារណៈ ហាមមិនអោយទៅសាលារៀន និងការងាររដ្ឋាភិបាលភាគច្រើនហើយត្រូវបានបញ្ជាឱ្យស្លៀកពាក់ស្របតាមការបកស្រាយដ៏តឹងរឹងរបស់ពួកតាលីបង់ចំពោះគម្ពីរកូរ៉ាន៕