អភិបាលក្រុង Lviv លោក Andriy Sadovyi បាននិយាយនៅលើ Telegram ថា គ្មានអ្នកស្លាប់និង របួសណាមួយ ត្រូវបានរាយការណ៍ទេ រហូតមកដល់ពេលនេះបន្ទាប់ពីអគាររោងចក្រថែទាំយន្ត ហោះមួយកន្លែងនៅទីក្រុងLvivត្រូវបានវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់កាលពីព្រឹកមិញ។អភិបាលក្រុងបាននិយាយថាការងារសកម្មនៅលើរោងចក្រនេះត្រូវបានបញ្ឈប់មុននេះ។

អគារនេះមានចម្ងាយជាង៧០គីឡូម៉ែត្រពីព្រំដែនប្រទេសប៉ូឡូញ។ Lviv គឺនៅមាត់ទ្វាររបស់ណាតូការវាយប្រហារណា មួយនៅទីនេះអាចមានផលប៉ះពាល់ជាអន្តរជាតិ។ លោកនិយាយថា ការបាញ់ផ្លោងនេះគឺអាចធ្វើទៅបាននៅក្នុងការ ប៉ុនប៉ងរបស់កងកម្លាំងរុស្ស៊ីដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធចូលទៅក្នុងប្រទេសដោយសារតែផ្លូវសំខាន់ៗត្រូវឆ្លងកាត់ប្រទេសប៉ូឡូញ៕
