Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិផ្លោងចូលទីក្រុងគៀវនិងរោងចក្រផលិតយន្តហោះ​ស្លាប់២របួសជាង១២នាក់

ផ្លោងចូលទីក្រុងគៀវនិងរោងចក្រផលិតយន្តហោះ​ស្លាប់២របួសជាង១២នាក់

ទូរទស្សន៍រដ្ឋអ៊ុយក្រែន រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង១២នាក់ទៀត​រងរបួសបន្ទាប់ពីទាហានរុស្ស៊ីផ្លោងចូលអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងរដ្ឋធានីគៀវ ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។

ចំណែកឯសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែននិយាយថា សាកសពពីរនាក់ត្រូវបានរកឃើញ ហើយមនុស្ស 3 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងការវាយប្រហារនៅម៉ោង 07:40 ម៉ោងក្នុងស្រុកនៅព្រឹកនេះ។

ជាមួយគ្នានេះដែរអាជ្ញាធរក្នុងរដ្ឋធានីគៀវបាននិយាយដែរថា អាកាសយានដ្ឋាន Antonov ភាគខាងជើងទីក្រុង ក៏ត្រូវបានវាយប្រហារដោយការបាញ់ផ្លោងរបស់រុស្ស៊ីផងដែរ។Antonov ដែលត្រូវបានគេស្គាល់ថា Hostomel គឺជាអាកាសយានដ្ឋានដឹកទំនិញអន្តរជាតិដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ក៏ដូចជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់ផងដែរ។

RELATED ARTICLES