កាលពីថ្ងៃអង្គារទី១មីនា ២០២២ លោកស្កុតម៉រីស៊ុននាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាស ផ្ដល់ជំនួយអាវុធ គិតជាទឹកប្រាក់ជាង ៥០លានដុល្លារឱ្យអ៊ុយក្រែន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។
លោកបានបញ្ជាក់ថាជំនួយយោធា រួមមានទាំងអាវុធប្រយុទ្ធ និងបរិក្ខាយោធា។យើងកំពុងជជែកពីមីស៊ីល និងសម្ភារសង្រ្គាមហើយយើងក៏កំពុងជជែកពីការគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចការពារទឹកដីរបស់ ពួកគេផងដែរ។
ក្រៅពីផ្ដល់ជំនួយយោធាអូស្ត្រាលីក៏សន្យាផ្តល់ជំនួយមនុស្សធម៌ ២៥លានដុល្លារអាមេរិកឱ្យអ៊ុយក្រែនផងដែរសម្រាប់ផ្តល់ទីជម្រក អាហារ និងទឹកសម្រាប់ស្ត្រី និងកុមាររាប់សែននាក់ដែលបានក្លាយជាជនភៀសខ្លួនបន្ទាប់ពីភៀសខ្លួនចេញពីតំបន់សង្រ្គាម៕