Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិកបើកប្រទេសឡើងវិញ ក្រោយជាប់គាំង២០ខែ

សហរដ្ឋអាមេរិកបើកប្រទេសឡើងវិញ ក្រោយជាប់គាំង២០ខែ

ទីបំផុតសហរដ្ឋអាមេរិកបានសម្រេចបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសឡើងវិញចាប់ពីថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញដែលជាការបញ្ចប់ការចាក់សោប្រទេសអស់រយៈពេល 20 ខែលើការធ្វើដំណើរពីជុំវិញពិភពលោក ដែលបានបំបែកសមាជិកគ្រួសារ  ការរំខានទេសចរណ៍ និងទំនាក់ទំនងការទូតកាន់តែតានតឹង។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

ការចាក់សោប្រទេសធ្វើឡើងដោយអតីតប្រធានាធិបតីលោកដូណាល់ត្រាំកាលពីដើមឆ្នាំ2020និងគាំទ្រដោយអ្នកស្នងតំណែងរបស់គាត់គឺលោកចូបៃឌិន  ដែលបម្រាមនេះ ត្រូវបានរិះគន់យ៉ាងខ្លាំង។

ការរឹតបន្តឹងនេះគឺមិនពេញនិយមទេជាពិសេសនៅអឺរ៉ុប និងប្រទេសជិតខាងរបស់សហរដ្ឋអាមេរិក ដូចជាប្រទេស កាណាដា និងម៉ិកស៊ិកជាដើម។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគនេះ ព្រំដែនសហរដ្ឋអាមេរិកត្រូវបានបិទតាំងពីខែមីនាឆ្នាំ 2020 សម្រាប់អ្នកធ្វើដំណើរមកពីផ្នែកជាច្រើននៃពិភពលោក រួមទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ចិន ឥណ្ឌា និងប្រេស៊ីល។ ភ្ញៀវ​ទេសចរ​តាមផ្លូវគោកមក​ពី​ម៉ិកស៊ិក និង​កាណាដា ក៏​ត្រូវ​បាន​ហាម​ឃាត់ផងដែរ។

ការរឹតបន្តឹងជាច្រើនខែបានប៉ះពាល់ដល់មនុស្សរាប់រយលាននាក់ និងការខាត់បង់សេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ-១៩។

លោកស្រីAlison Henry អាយុ 63 ឆ្នាំបានប្រាប់ AFP ថា វាពិបាកណាស់។ ខ្ញុំគ្រាន់តែចង់ឃើញកូនប្រុសរបស់ខ្ញុំ។ស្ត្រី​ជនជាតិ​អង់គ្លេស​រូប​នេះ​គ្រោង​ហោះ​ហើរ​ថ្ងៃ​ចន្ទ​នេះតែម្តងដើម្បី​ទៅ​ជួប​កូន​ប្រុស​នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់​ពី​បែក​គ្នា​អស់ ២០ ខែ។

ទោះជាយ៉ាងណាក្តីការលុបចោលបម្រាមហាមឃាត់ការធ្វើដំណើរនឹងប៉ះពាល់ដល់ប្រទេសជាង30ដែលនៅមានការរាតត្បាយខ្លាំងនិងមានភាគរយទាបក្នុងការចាក់វ៉ាក់សាំងបង្ការ។អាជ្ញាធរសហរដ្ឋអាមេរិកគ្រោងនឹងតាមដានយ៉ាងដិតដល់នូវប្រភេទវ៉ាក់សាំងរបស់អ្នកធ្វើដំណើរហើយតម្រូវឱ្យពួកគេធ្វើតេស្ដ អវិជ្ជមាន កូវីដ-១៩ ។

សហរដ្ឋអាមេរិកចាប់ពីថ្ងៃច័ន្ទនេះតទៅនឹងតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាសទទួលថ្នាំបង្ការពេញលេញនិងត្រូវធ្វើតេស្តក្នុងរយៈពេលបីថ្ងៃមុនពេលធ្វើដំណើរ។ក្រុមហ៊ុនអាកាសចរណ៍នឹងតម្រូវឱ្យដាក់ប្រព័ន្ធតាមដានទំនាក់ទំនង។

ចំណែកឯការ​បើក​ព្រំដែន​គោក​នឹង​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់កាល។តំណាក់កាលទីមួយចាប់ពីថ្ងៃច័ន្ទតទៅវ៉ាក់សាំងនឹងត្រូវបានទាមទារសម្រាប់ការធ្វើដំណើរមិនសំខាន់ដូចជាការទៅសួរសុខទុក្ខក្រុមគ្រួសារ ឬទេសចរណ៍ជាដើម។

ទោះជាយ៉ាងណាក្តីអ្នកធ្វើដំណើរដែលមិនបានទទួលថ្នាំបង្ការនៅតែត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសសម្រាប់ការធ្វើដំណើរសំខាន់ដូចដែលពួកគេបានធ្វើសម្រាប់មួយឆ្នាំកន្លះចុងក្រោយ។ការធ្វើដំណើរសំខាន់ដូចជាការពិនិត្យសុខភាព  ជំនួញ ការទូតជាដើម។

ដំណាក់កាលទីពីរ ចាប់ផ្តើមនៅដើមខែមករា នឹងតម្រូវអោយភ្ញៀវទាំងអស់ត្រូវចាក់វ៉ាក់សាំងពេញលេញ ដើម្បីចូលសហរដ្ឋអាមេរិកតាមផ្លូវគោកមិនថាហេតុផលសម្រាប់ការធ្វើដំណើររបស់ពួកគេនោះទេ។

អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងទាំងអស់ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក និងអង្គការសុខភាពពិភពលោកនឹងត្រូវបានទទួលយកសម្រាប់ការចូលតាមអាកាស។ នៅពេលនេះវ៉ាក់សាំងដែលអាចចូលអាមេរិកបានរួមមាន AstraZeneca, Johnson & Johnson, Moderna, Pfizer-BioNTech, Covaxin, Sinopharm និង Sinovac ៕

RELATED ARTICLES