Thursday, June 26, 2025
Homeតារាខ្មែរបេប៊ី អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីអង្វរនាង កុំឲ្យឈប់ច្រៀង

បេប៊ី អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីអង្វរនាង កុំឲ្យឈប់ច្រៀង

ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី ដែលបាត់មុខជាច្រើនខែពោលគឺតាំងពី​ផ្ទុះកូវីដនោះ​ពេលនេះនាងបានត្រៀមខ្លួនវិលរកអាជីព ចាស់នេះវិញហើយ ដែលការមកលើកនេះនាងថា​ខុស​​ពីពេល​ណាៗទាំងអស់។បេប៊ី បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី៣ខែវិច្ឆិការ ថា​នាងបានត្រៀមបទថ្មីៗនិងក្បាច់រាំប្លែកជាងមុនសម្រាប់ការបង្ហាញខ្លួនឆាប់ៗនេះដោយមិនចេញមកដដែលៗនោះឡើយ។

ស្រីស្អាតរូបនេះក៍ប្រាប់បន្ថែមថាការដែលនាងផ្អាកឡើងឆាកតន្រ្ដីជាច្រើនខែកន្លងមកដោយសារតែនាងមានមុខរបរថ្មីផ្ទាល់ខ្លួន ហើយណាមួយព្រោះតែកូវីដ​មុន​នេះផ្ទុះខ្លាំងពេក​ទើបនាងសម្រេចចិត្តថាផ្អាកច្រៀងសម្ដែងមួយអន្លើតែម្ដង​ទៅ។​យ៉ាង​ណា​នាងថា​អំឡុងពេលដែលនាង​មិនឡើងឆាកនេះមានអ្នកដឹកនាំកម្មវិធីប្រគុំ​តន្រ្ដីតាមប៉ុស្ដិ៍ទូរ​ទស្សន៍​​ខ្លះ​អង្វរនាង​ថា​ឡើងច្រៀងវិញទៅ កុំឈប់ច្រៀងអីណា៎។បេប៊ី បន្ថែមថាអ្នកដឹកនាំកម្ម​វិធីConcerts ចង់ឲ្យនាងវិល​វិញហើយ​នាងក៍នឹក​ឆាក​តន្រ្ដីនិងFan តែទោះជាពេលនេះកូវីដ​ស្ងាត់​បន្ដិចមែន​ក៍នាងគិតថានៅតែមានការប្រុងប្រយ័ត្ន​ខ្ពស់ដដែលអីចឹងនាងចង់ឲ្យកូវីដស្ងាត់​ជាងនេះ​ទៀតទើបចេញមុខវិញ។

ជុំ រចនាពេជ្រ បានបោះបង់អាជីពMCនៅCtn ដើម្បីចាប់អាជីពជាតារាចម្រៀងនៅថោន ដើម្បីសម្រេចក្ដីប្រាថ្នាចង់ក្លាយទៅជាអ្នកចម្រៀងអាជីពម្នាក់។ទោះជាយ៉ាងណាបេប៊ី មិនទាន់​អាច​ធ្វើព្យុះភ្លៀង​សម្រាប់អាជីពថ្មីបានទេ ហើយនាងនៅត្រូវការពេលវេលាច្រើនទៀតខណៈ​ដែល​ការ​ចុះ​កុងត្រាជាមួយថោន តំណាក់កាលដំបូងគឺរយៈពេលដល់ទៅ៥ឆ្នាំ​។

អំឡុងពេល​ដែល​បេ​ប៊ី ផ្ដាច់ខ្លួនពីអាជីពចាស់មកបុកតែផ្នែកចម្រៀងនេះនាងកាន់តែមាន​ជីវភាពហក់​ឡើង​ដូច​ជា​នាងរចនាពេជ្រ សម្រេចក្ដីសុបិនសង់បានផ្ទះវីឡារធំស្កឹមស្កៃនៅខណ្ឌសែនសុខ ព្រម​ទាំងបើក​ហាង​កាហ្វេ​និងលក់អាហារតាមOnline ដោយចំណាយទុនអស់ជាច្រើនម៉ឺនដុល្លារ​ទៀត​ផង​ទើបធ្វើឲ្យគេសង្ស័យថាតារាសាច់ដូចបណ្ដូលចេក​រូបនេះមានគូស្នេហ៍ជួយឧបត្ថម្ភ។​

ប៉ុន្ដែអ្នកស្រីណារី ម្ដាយរបស់បេប៊ី ធ្លាប់ប្រាប់ថាកូនស្រីគាត់មានលុយធ្វើផ្ទះ​ថ្មីដោយសារតែ​លក់ផ្ទះ​ចាស់​​នៅទល់មុខពោចិនតុង និងដីធ្លីមួយចំនួនទៀត។យ៉ាងអ្នកស្រីណារី សារភាព​ថា​បេប៊ី ពិត​ជា​មានប្រុសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន ប៉ុន្ដែមិនទាន់ច្បាស់​លាស់ឬ​ធ្លាប់​​ភ្ជាប់​ពាក្យ​​ជាមួយបុរស​ណាម្នាក់ឡើយ៕

RELATED ARTICLES