មាស សុខសោភា ដែលគ្រោងធ្វើឲ្យគេភ្ញាក់ផ្អើលនៅឆ្នាំ២០២១ តាមរយៈការដឹកដៃគូស្នេហ៍អាណិកជនខ្មែរមកពីកាណាដាលោកគ្រូពេទ្យអ៊ឹត រ៉ាដា រៀបការឲ្យផ្អើលមេឃនោះបានលុបចោលការគ្រងឈុតកូនក្រមុំនោះភ្លាមៗដោយសារតែមុននេះកូវីដផ្ទុះខ្លាំងពេក ទើបធ្វើឲ្យសោភា ខកខានក្នុងការរៀបការជាលើកទី២ បន្ទាប់ពីនាងបានឆាចោលពីធីនេះម្ដងរួចទៅហើយកាលពីឆ្នាំ២០០៩ ។ទោះជាយ៉ាងណាដោយសារតែពេលនេះកូវីដហាក់ស្ងប់ស្ងាត់ជាងមុន ហើយកាលពីថ្ងៃទី១៦ខែតុលា តារាចម្រៀងសាន់ដេនាងវីរៈ និច្ច បានរៀបការប្ដី ខណៈថ្ងៃទី១ខែតុលាពិធីករលោកមូល សារ៉ាវ៉ាន់ ក៍បានការប្រពន្ធរួចនោះទើបមានព័តមានថាសុខសោភា នឹងរៀបគម្រោងរៀបការជាលើកទី៣ដើម្បីបញ្ចប់ការរិះគន់រឿងគេថានាងសាងស្នេហ៍ឥតខាន់ស្លារយៈពេល១៤ឆ្នាំមកនេះ។មង្គលការរបស់តារាចម្រៀងល្បីល្បាញរូបនេះគេជឿរថានឹងធ្វើឡើងទ្រង់ទ្រាយធំមិនចាញ់ឱក សុគន្ធកញ្ញា ដែលបានរៀបការប្ដីផ្អើលពេញផ្ទៃប្រទេសកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នោះឡើយ។




មាស សុខសោភា បានភ្ជាប់ស្នេហ៍លោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយទោះជាចំណងស្នេហារយៈពេលជិត១ទសវត្សន៍ កន្លះនេះពួកគេមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដី តែសោភា និងស្វាមីនៅតែរក្សារស្នេហារបស់ពួកគេបានរឹងមាំលើសគូស្នេហ៍តារាមួយចំនួនទៀតដែលរៀបការទាំងតក់ក្រហល់លែងគ្នាក៍យ៉ាងអន្ទះសារនោះដែរ។សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនិងគូស្នេហ៍បានរៀបការបែបសាសនាគ្រិស្ដម្ដងរួចទៅហើយនៅព្រះវិហារមួយនៅកាណាដា តាមរយៈការបំពាក់ជញ្ជៀនគ្នាទៅវិញទៅមកកាលពីឆ្នាំ២០០៨។តារាចម្រៀងរាម រូបនេះក៍ធ្លាប់ប្រាប់អ្នកសារព័តមានកាលពីចុងឆ្នាំ២០២០ថានាងនឹងធ្វើពិធីមួយឲ្យFan ទាំងអស់របស់នាងSurprise នៅឆ្នាំ២០២១ ប៉ុន្ដែដោយសារតែកូវីដកក្រើកខ្លាំងពេកទើបសោភា មិនហ៊ានប្រថុយក្រាបផ្ទឹមហើយទើបតែពេលនេះលេចឭដំណឹងថាសោភា ចង់ធ្វើដូចសុគន្ធ និសា និងឱក សុគន្ធកញ្ញា ដែរដោយរៀបការធំដើម្បីបញ្ឈប់រឿងគេថានាងចង់ល្បីមិនហ៊ានរៀបការព្រោះខ្លាចមានប្ដីទៅធ្លាក់កូដ។




ក្រៅពីមានដំណឹងចង់រៀបការប្ដីសារជាថ្មីឡើងវិញនោះមាស សុខសោភា ដែលជ្រកនៅផលិតកម្មរាម ជិត៨ខែទៅហើយនៅមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងរបស់នាងកក្រើកឡើងវិញទេព្រោះគ្មានបទផ្ទុះ។ទោះជាយ៉ាងណាFanរបស់សុខសោភា បែជានិយមស្ដាប់បទចម្រៀងរបស់នាងនៅផលិតកម្មថោន “Friday Tonight”ទៅវិញទើបធ្វើឲ្យបទចម្រៀងសោភា នៅរាម ហាក់នៅទ្រឹង។តែកាលពីពេលថ្មីៗក្នុងពិធីបុណ្យរបស់អ៊ឺរ៉ុបHalloween 2021 សោភា និងស្វាមីបានតុបតែងនិងគូមុខជាខ្មោចឆៅអោបរឹតគ្នាក្នុងកម្មវិធីនេះនៅទីកម្សាន្ដមួយធ្វើឲ្យFanរបស់សោភា ខ្លាចនាងមិនហ៊ានចូលទៅSelfie ឡើយ។ទោះជាយ៉ាងណាសុខសោភា តែងតែចេញមុខសរសើរប្ដីនាងពេញៗមាត់ថាលោករ៉ាដា ម្នាក់នេះហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាងដែលបញ្ជាក់ថាបុរសពិសេសដែលសោភា ស្វែងរកជាច្រើនឆ្នាំនោះពេលនេះនាងបានជួបដូចក្នុងក្ដីសុបិនហើយ។



មាស សុខសោភា នឹងផុតកុងត្រានៅផលិតកម្មរាម នៅពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០២២ ខាងមុខនេះហើយ ខណៈផលិតកម្មហង្សមាសដែលដាក់គោលដៅចង់បាននាងជាង១០ឆ្នាំទៅហើយនោះ នៅតែចាំត្រងសោភា ដដែលបើទោះជាការចចារមិនត្រូវគ្នាជាច្រើនលើកច្រើនសារក្ដី។ប៉ុន្ដែគេជឿរថាថៅកែរាម នឹងចងជើងសោភា មិនឲ្យចេញពីផលិតកម្មរបស់ខ្លួននោះទេ ហើយការកុងត្រាថ្មីនឹងប្រព្រឹត្តិឡើងឆាប់ៗជាមិនខាន។ដោយឡែកស្វាមីរបស់សុខសោភា និងលោកមាស សុខរតនៈ ដែលជាបងប្រុសនាងកំពុងដឹកនាំផលិតកម្មផ្ទាល់ខ្លួនCamtraxនោះរងចាំអ៊ុតសោភា នៅក្រោយខ្នងជានិច្ច ព្រោះបើនាងនៅតែគ្មានបទល្បីៗទៀតអ្នកទាំង២នឹងចេញអន្ដរាគមន៍ភ្លាមៗតែម្ដង៕ ហ៊ឹម វិចិត្រ


