ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារទី 2 ខែវិច្ឆិកាថា ខ្លួននឹងជំរុញការហ្វឹកហ្វឺនកងកម្លាំងបម្រុងរបស់ខ្លួននៅឆ្នាំក្រោយ រួមទាំងការបង្កើនការប្រយុទ្ធ និងសមយុទ្ធបាញ់ប្រហារពីរដងក្នុងមួយឆ្នាំស្របពេលដែលប្រទេសចិនបានបង្កើនសកម្មភាពយោធានិងគំរាមប្រើប្រាស់កម្លាំងឈ្លានពានក្នុងករណីចាំបាច់។
ចំណាត់ថ្នាក់យោធាចិនឈរលំដាប់លេខ៣ខណៈតៃវ៉ាន់លេខ២៣ ក្នុងចំណោម១៤០ប្រទេស។

ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំងបង្កើនសម្ពាធយោធា រួមទាំងបេសកកម្មរំលោភម្តងហើយម្តងទៀតដោយយន្តហោះចម្បាំងនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិ Chiu Kuo-cheng កាលពីខែមុនបានពណ៌នាអំពីស្ថានភាពនេះថាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង 40 ឆ្នាំ ហើយបានជំរុញឱ្យមានការចំណាយយោធាបន្ថែមសម្រាប់អាវុធផលិតក្នុងស្រុក។

ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីឆ្នាំក្រោយនេះ ការហ្វឹកហ្វឺនកម្លាំងបន្ថែម នឹងកើនឡើងដល់ 14 ថ្ងៃដែលបច្ចុប្បន្ន( ពី 5 ទៅ 7 ថ្ងៃ)ដើម្បី បង្កើនសមត្ថភាពប្រយុទ្ធប្រកបដោយប្រសិទ្ធភាព។
លោកបានបន្ថែមថា ទាហានបំរុងទាំងនោះនឹងត្រូវតម្រូវឱ្យបាញ់ គ្រាប់កាំភ្លើងកើនឡើង២ដង ក្នុងសមយុទ្ធបាញ់ ខណៈការហ្វឹកហ្វឺនប្រយុទ្ធនឹងបន្តរហូតដល់ 56 ម៉ោង ។
កម្មវិធីថ្មីនេះនឹងត្រូវអនុវត្តប្រហែល 13 ភាគរយនៃកម្លាំងបម្រុងចំនួន 110,000 នាក់ ដែលក្រសួងគ្រោងនឹងបណ្តុះបណ្តាលនៅឆ្នាំក្រោយ ៕
