ភ្នំពេញ ៖ តារាសម្តែង កញ្ញារ៉ូស ថ្មីៗ នេះ ស្រាប់តែធ្លាយរឿងអាស្រូវ ដោយមាន តារា Tik Tok ម្នាក់ បានទម្លាយចោទប្រកាន់ ថា រ៉ូស ជាម៉ែយ៉ែម ធ្លាប់ល្បួងនាងឱ្យទៅជួប ជាមួយនឹងឧកញ៉ាម្នាក់ ដោយឱ្យតម្លៃខ្លួនដល់ ទៅ ១ពាន់ដុល្លារ។
តារា Tik Tok កញ្ញាម៉ាក់ល័ក្ខ ដែល មានគណនីហ្វេសប៊ុក ឈ្មោះ Mak leak single កាលពីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ចោញសារសម្ងាត់ថា តារាសម្តែង រ៉ូស គឺជាម៉ែយ៉ែម ដោយល្បួងនាងឱ្យទៅជួបឧកញ៉ា ក្នុងតម្លៃ ១០០០ដុល្លារម្តង ប៉ុន្តែត្រូវនាងឆ្លើយ បដិសេធ ជាហេតុធ្វើឱ្យ រ៉ូស ខឹង ចេះតែតាម ដៀមដាមដាក់នាងមិនឈប់ រហូតដល់នាង ទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងមួយនេះ តែម្តង។


ក្រៅពីបង្ហោះខ្លឹមសារ ឆ្លើយឆ្លងរបស់កញ្ញា រ៉ូស ដែលបានឆាតមកខ្លួន កញ្ញាម៉ាក់ល័ក្ខ បាន បង្ហោះរៀបរាប់ថា “ខ្ញុំព្យាយាមទ្រាំណាស់ ដើម្បី កិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មាន បញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះ An Na Rose គាត់ព្យាយាមវាយប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់ មិនទៅជួបឧកញ៉ា ឬអ្នកធំ តាមការល្បួងរបស់គាត់។ ខ្ញុំក៏មាន តម្លៃខ្លួនឯងដែរ ខ្ញុំក៏មានកិត្តិយសដែរ ហេតុ អ្វីមើលងាយខ្ញុំម៉្លេះ? ពិតជាតូចចិត្តណាស់ នេះ ហើយគឺជាមូលហេតុ ដែលគេតែងតែមាក់ងាយ ពីជីវភាពរបស់ខ្ញុំ ដោយសារតែខ្ញុំបានបដិសេធ ចំពោះសំណើរបស់គេ ដែលឱ្យខ្ញុំទៅជួបជាមួយ អ្នកធំ ខ្ញុំមិនព្រមទៅ។ យ៉ាងណា ខ្ញុំមិននិយាយ អ្វីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំ តាមវាយប្រហារ ជាន់ឈ្លីកិត្តិយស របស់ខ្ញុំ ឱ្យខ្ញុំទ្រាំដល់ពេលណា? បើគាត់នៅ តែតាមធ្វើបាបខ្ញុំបែបនេះ មានតែរកជំនួយតាម ផ្លូវច្បាប់ទេ។ កុំយកកិត្តិយសនារីគ្រប់រូប មក លេងសើចបែបនេះ An Na Rose…។


តារា Tik Tok កញ្ញាម៉ាក់ល័ក្ខ បានបន្ត ថា “ក្រោយពីនាងខ្ញុំបានបង្ហោះ រយៈពេល ១៧នាទីមក គាត់ព្យាយាមដូរប្រូហ្វាល់ ដើម្បី ឱ្យមហាជនមានការយល់ច្រលំថា ជាអាខោន ហ្វេក An Na Rose @Annarose officail។ គាត់លុបចោលវិញហើយ រឿងហែក Account នាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ខ្លាំងណាស់ សង្ឃឹមថា គាត់ឈប់បំពាន ឈប់រករឿងនាងខ្ញុំ ឈប់បង្ហោះដៀមដាមខ្ញុំតទៅទៀត។ ហើយក៏ សង្ឃឹមថា គាត់ឈប់មើលងាយអ្នកដទៃ ការងារ អ្វីក៏ថ្លៃថ្នូរដែរ ឱ្យតែស្របច្បាប់ មិនលួចឆក់ ប្លន់ ធ្វើបាបគេ។ ទោះអ្នកណាមានការងារ ជា អ្នករាំអកកាដង់ រាំអកកេះ ក៏ប្រើសមត្ថភាព ដែរ មិនមែននៅស្ងៀមបានលុយទេ ខ្ញុំខំប្រឹង ខ្លាំងណាស់ ទម្រាំដើរដល់ចំណុចនេះ វាមិនធូរធារ អីណាស់ណាទេ តែខ្ញុំអាចជួយម្តាយឪពុកបាន ខ្លះ សម្រេចក្តីស្រមៃបានខ្លះ ហើយក៏កំពុងខំ ប្រឹងបន្តទៀត។ ពេលខ្លះ ក៏សប្បាយចិត្តនឹងអ្វី ដែលខ្លួនសម្រេចបាន ក៏បង្ហោះខ្លះទៅ តែគាត់ ហាក់ដូចជាច្រណែនថា ខ្ញុំសម្តែង ខ្ញុំមិនបាន រៀនសូត្រច្រើន បែរជាបានប្រាក់ខែ កុងត្រា ច្រើន ប្រៀបធៀបខ្ញុំជាមួយអ្នករៀនសូត្រ ខ្ពស់។ ខ្ញុំក៏បានរៀនសូត្រដូចគ្នាដែរ តែការងារ សមត្ថភាព កម្រិតចំណេះដឹងមនុស្សម្នាក់ៗ ផ្សេងៗគ្នា មិនអាចយកមកប្រៀបធៀបគ្នាបាន ទេ ហើយក៏មិនអាចទៅមើលងាយគេអ្នកអត់ រៀន ថាមិនអាចបានប្រាក់ខែខ្ពស់ដែរ មូលហេតុ ដែលខ្ញុំសម្រេចចិត្តបង្ហោះសារ ដែលគាត់ល្បួង នាំខ្ញុំទៅជួបគេ គឺចង់ប្រាប់ថា មកពីបែបនេះ ទើបគាត់រករឿងខ្ញុំ ច្រណែនខ្ញុំ ថាខ្ញុំឫក ខ្ញុំមិន ទៅតាមគាត់ ខ្ញុំឆ្លើយតបគាត់ដោយពាក្យសម គួរ ហើយក៏បាននិយាយប្រាប់គាត់ថា ខ្ញុំមិនមែន ជាមនុស្សបែបនោះទេ ហើយក៏ចង់ដឹងដែរថា អ្នកណាមកមើលឃើញខ្ញុំបែបនោះ?…”។


ជុំវិញការចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺ ពីសាមីខ្លួន កញ្ញា រ៉ូស បានទេ កាលពីម្សិលមិញ។
ប៉ុន្តែយ៉ាងណា កញ្ញា រ៉ូស បានសរសេរ ក្នុងគណនីហ្វេសប៊ុក របស់នាងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថា “ពួកនាងៗ និងបងៗ ១ចំនួន ដែលខមិនខ្ញុំនូវពាក្យអសីលធម៌ មុន នឹងខមិន សូមប្រើខួរ និងសតិយកមកខមិនផង កុំតែស្ករពេក ហើយកុំយករឿង២ មកបូកឡំ ក្នុងរឿងតែ១ រឿងវាផ្សេងគ្នា ហើយខ្ញុំសូម បញ្ជាក់ជាលើកចុងក្រោយ ដរាបណាខមិនសំឡេង ខ្ញុំឆាត គឺគេហែកអាខោនខ្ញុំហើយ ភ័ស្តុតាង គឺ សំឡេងឆាត យល់នៅ ហើយកុំខមិនរឿងខ្ញុំ រៀនចប់បរិញ្ញាបត្រ មកបូកឡំគ្នា ហើយឱ្យ តម្លៃដល់អ្នករៀនសូត្រផង បើបានជិះជាន់ខំ នាំគ្នាជាន់ណាស់ ប្រយ័ត្នមានកម្មវេរាធ្លាក់ដល់ បងប្អូន ឬកូនខ្លួនឯង ហើយខ្ញុំក៏មានសិទ្ធិប្តឹង ដល់បុគ្គលដែលជាស្រីរាំអកកាដង់ ផុសខ្ញុំជា សាធារណៈ ដែលមានបំណងចង់បំផ្លាញកិត្តិយស ខ្ញុំដែលគ្មានភ័ស្តុតាងច្បាស់លាស់…”។


កញ្ញារ៉ូស បានបន្តថា “ពេលខ្លះបាក់ទឹក ចិត្ត និងហត់នឹងមនុស្សជុំវិញខ្លួន តែតែងប្រាប់ ខ្លួនឯងថា រឹងមាំ ត្រូវចាំថា មនុស្សដែលញញឹម មកកាន់យើង ហើយនិយាយពាក្យល្អជាមួយ យើង មិនប្រាកដថា ចិត្តគំនិតគេល្អមួយយើង ទេ នេះជាមេរៀន និងបទពិសោធន៍សម្រាប់ ជីវិតI’m strong…។
កញ្ញារ៉ូស បានបន្ថែមថា “អាខោនខ្ញុំ លោត log out ជាច្រើនដង នេះបញ្ជាក់ថា មានជន ខិលខូចមានបំណងអាក្រក់ច្បាស់ក្រឡែត អ្នក ហែកអាខោនខ្ញុំច្បាស់ណាស់ ហែកអាខោន ហើយ ចង់បំផ្លាញកិត្តិយសខ្ញុំស្អីក៏ហ៊ានធ្វើ។ Facebook ខ្ញុំត្រូវបានគេហែកជាច្រើនដង ទាំង page និងទាំង account នាងខ្ញុំផ្ទាល់ អ៊ីចឹងបើរាល់ ការឆាតត្រឹមសរសេរអក្សរ ដោយគ្មានសំឡេង នាងខ្ញុំ គឺនាងខ្ញុំមិនទទួលខុសត្រូវទេ អ៊ីចឹងមាន ន័យថា មានជនខិលខូច ១ចំនួន ដែលស្អប់ ខ្ញុំមានបំណងអាក្រក់ និងបង្ខូចកិត្តិយសនាងខ្ញុំ ដោយអចេតនា…”៕


