ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2021 បានបញ្ចប់ក្រោយពីពន្យាពេលប្រកួត រយៈពេល២សប្តាហ៍រួចមក។ ម្ចាស់មកុដ បានទៅលើកញ្ញា ប៉ូ គឹមថេងសុទ្ធធីតា ដែលតំណាងឲ្យខេត្តបាត់ដំបង។
ទី១-នាងមានមុខមាត់ស្រស់សោភា រូបរាង និងកម្ពស់ដ៏សាកសមមួយ៖ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា មានអាយុ២៣ឆ្នាំ កម្ពស់ ១,៧៥ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម ទំហំទាំងបី៤០ ,២៤ ,៤០។នាងមានទីកំណើតនៅរាជាធានីភ្នំពេញ។ នាងគឺជាបេក្ខភាពតំណាងឲ្យខេត្តបាត់ដំបង ។


ទី២-មុនពេលឡើងឆាកប្រកួតនេះនាងធ្លាប់បានឆ្លងកាន់កាត់ការចូលរួមកម្មវិធីប្រកួតសម្រស់នៅលើថ្នាក់ជាតិ និងអន្តរជាតិជាមួយនឹងជោគជ័យមិននឹកស្មាន។ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានគ្រងមកុដជាជយលាភី តំណែងលេខ៤ ឬ Third Runner Up កម្មវិធី Miss City Tourism World 2017 ពីប្រទេសចិន ។ នាងធ្លាប់ជាកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡថែមទៀតផង។



ទី៣៖ នាងគឺជាតារាសម្តែងក្នុងភាពយន្តខ្នាតធំមួយ។ នាឡិការដាស់វិញ្ញានវគ្គ២ ដែលជាស្នាដៃផលិតភាពយន្ត ខ្នាតធំរបស់ផលិតកម្មLD Picture នោះធ្លាប់បានជ្រើសរើសនាង គឺជាតួឯកស្រីដោយការថតរួមគ្នា ជាមួយតារាសម្តែងប្រុសស្រស់សង្ហា របស់មីយ៉ាន់ម៉ា គឺលោក ផាងតាកន។ ក្នុងភាពយន្តនេះនាងត្រូវហ្វឹកហាត់និយាយជានិងសិក្សាជាភាសាម៉ីយ៉ាន់ម៉ាផងដែរ។



ទី៤-នាងជាមនុស្សស្រីដែលមានភាពក្លាយហាន មានភាជជឿជាក់លើសមត្ថភាពរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ជាបន្តបន្ទាប់ ដោយជម្នះនូវការមើលងាយ ជំរុញកម្លាំងចិត្ត និងតស៊ូពុះពាគ្រប់ឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យ។


ទី៥-នាងគឺជាបេក្ខភាពដែលធ្លាប់បានចេញមុខបង្ហាញឆន្ទៈក្នុងការតស៊ូមតិទាមទារលើសិទ្ធិសេរីភាពភាព ស្មើមុខមាត់សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងធ្លាប់ចូលរួមធ្វើជាគណកម្មការបវកញ្ញាភេទទី៣ ផងដែរ។

ក្រោយពីបង្ហាញបេក្ខភាពទាំង២៥នាក់ ប៉ូគឹមថេងសុទ្ធធីតា ពិតជាដណ្តើមបានជ័យលាភី ពីកម្មវិធី Miss Grand Cambodia 2021នាងពិតជាសាកសមទៅនឹងការក្លាយខ្លួនជាម្ចាស់មកុដពីកម្មវិធីមួយនេះ ៕
