អ្នកមេម៉ាយកូន១សុខ សោម៉ាវត្តី បានប្រារពខួបវ័យ៣០ស្ដើងកាលពីថ្ងៃទី២៧ខែសីហា ហើយនាងត្រូវបានគូស្នេហ៍កីឡាករបាល់ទាត់លី វ៉ាហេទ ផ្ញើរសារជូនពរឲ្យនាងមានរូបសម្រស់កាន់តែស្រស់ស្អាត តែមានសំណូមពរទៅនាងម្យាងថាកុំពូកែងងក់ខ្លាំងពេក។អនាគតស្វាមីសោម៉ាវត្តី ថ្លែងសារថា”បងជូនពរឲ្យអូនមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សម្រស់កាន់តែស្អាត សំខាន់ឥឡូវមើលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្មេងទៅៗ ជាពិសេសកុំងងក់ច្រើនពេក”។



ក្រោយឃើញសង្សារសំណព្វចិត្តថ្លែងសារបែបនេះសុខ សោម៉ាវត្តី អរផងអៀនផងហើយរឿងនេះពិតជាមិនអាចប្រកែកបានឡើយថានាងជានារីដែលពូកែងងក់ធ្វើឲ្យប្រុសក្មេងវ៉ាហេទ តាមលួងលោមនាងឡើងស៊ាំអស់ទៅហើយ ព្រោះច្រើនដងពេក។ទោះជាយ៉ាងណាមើលទៅចំណងស្នេហាសោម៉ាវត្តី-វ៉ាហេទ កាន់តែផ្អែមល្ហែមនិងស្អិតល្មូតដូចស្កតាំងម៉ែ ខណៈដែលមន្រ្ដីធំៗផ្សេងទៀតចង់ចូលខ្លួនមកស្អំរបួសបេះដូងអ្នកមេម៉ាយវ័យក្មេងរូបនេះតាមរយៈការប្រើនុយធំជាទឹកលុយស្ទួចស្នេហ៍តែមិនអាចយកឈ្នះប្រុសក្មេងបានឡើយ។




ក្រៅពីទទួលបានសារជាច្រើនសុខ សោម៉ាវត្តី ក៍ត្រូវបានលោកគង់ វិសាល ដែលជាមេរបស់នាងបានSurprise តាមរយៈការលើកនំខេកឲ្យនាងនៅលើឆាកតន្រ្ដីផងដែរកាលពីថ្ងៃទី២៨សីហា ទើបធ្វើឲ្យអ្នកមេម៉ាយរូបនេះញញឹមបឹទមាត់មិនជិតឡើយ។សោម៉ាវត្តី ចេញសារថាដោយសារតែកូវីដនាងមិនអាចធ្វើខួបធំដោយជួបជុំទ្រង់ទ្រាយធំបានទេ តែនាងអរគុណអ្នកដែលស្រលាញ់និងចូលចិត្តនាងទាំងអស់គ្នា។




សុខ សោម៉ាវត្តី បានរៀបការកាលពីថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០១២ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលបច្ចុប្បន្នលោកមានតួនាទីជាស្នងការងខេត្តរតនគិរី តែពួកគេបានចែកផ្លូវគ្នានៅឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជាង៩ឆ្នាំ។ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៧ឆ្នាំវត្តី បានផាត់ចោលំណើរប្រុសអ្នកមានជាច្រើនដើម្បីមកផ្សារភ្ជាប់ស្នេហ៍លោកវ៉ាហេទ តែនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនដែលមានគម្រោងចង់រៀបការជាលើកទី២ឡើយ៕



