តារាចម្រៀងកូន៣លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ជាមុខសញ្ញានៃការចង់បានរបស់Galaxyបន្ទាប់ពីផលិតកម្មជើងថ្មីហ៊ានចាយលុយធំស្ទួចព្រាប សុវត្ថិ ពីហង្សមាសបានដូចបំណងហើយនោះតាមព័តមានថាផលិតកម្មនេះនៅតែដាក់គោលដៅបន្ទាប់ចង់យកខេមរៈ សិរីមន្ដ ឲ្យទៅរួមទ្រនុំរបស់ខ្លួនដែរដើម្បីកុំឲ្យមានគូប្រៀប។



តែលោកគ្រូភ្លេង(Composer)ល្បីឈ្មោះម្នាក់របស់ហង្សមាសដែលសុំមិនឲ្យដាក់ឈ្មោះជឿរជាក់ថាស្ទើតែ៩០%លោកថាមេធំ(ថៅកែ)នឹងមិនបណ្ដោយឲ្យតារាសំខាន់ជាងគេរបស់ហង្សមាសធ្លាក់ទៅដៃផលិតកម្មផ្សេងទៀតនោះទេ។Composerរូបនោះបន្ថែមថាហង្សមាសរកស៊ីផ្ដោតលើការធ្វើConcertsតាមខេត្តហើយពេលចប់កូវីដ នឹងតំណើរការឡើងវិញហើយហេតុនេះបើតារាល្បីៗធ្លាក់ក្នុងដៃគេទៀតចុះបើថ្ងៃក្រោយGalaxyធ្វើទូរទស្សន៍និងConcertsដែរតើយើងទប់ទល់ជាមួយគេយ៉ាងម៉េច?



លោកថាការដែលហង្សមាសបាត់បង់ព្រាប សុវត្ថិ គឺវាប៉ៈពាល់ដល់ផលិតកម្មយ៉ាងម៉េចលោកមិនចាំបាច់និយាយក៍គ្រប់គ្នាបានដឹងដែរ បើទោះជាពេលនេះព្រាប សុវត្ថិ នៅGalaxyមិនសូវលេចធ្លោដូចហង្សមាសក្ដី តែឈ្មោះលោកដូចជាតំណាងឲ្យផលិតកម្មហង្សមាសដែរប៉ុន្ដែគេនៅតែយកចេញបាន។យ៉ាងណាលោកថាទីផ្សារតារាចម្រៀងអាចនឹងមានការផ្លាស់ប្ដូរដូចកីឡាករបាល់ទាត់ដែរគឺតែងតែមានការផ្លាស់ប្ដូរក្លឹបនិងផលិតកម្មអីចឹងហើយ។


ខេមរៈ សិរីមន្ដ បានក្លាយទៅជាតារាចម្រៀងប្រុសឈានមុខគេរបស់ហង្សមាសបន្ទាប់ពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ដើរចេញពីផលិតកម្មធំនេះជិត១ឆ្នាំ។ដោយមិនចង់ឲ្យលោកប៊ុនថៃ ធ្លាក់ទៅGalaxyដូចព្រាប សុវត្ថិ នោះគេឃើញផលិតកម្មធំមួយនេះបានផ្ដល់សិទ្ធិឲ្យអតីតតារាសាន់ដេរូបនេះកាន់តែពិសេសជាងតារាផ្សេងទៀតនៅទ្រនុំនេះក្នុងនោះមានដូចជាលោកខេមរៈ ភារុណ ដែលជាបងប្រុសរបស់សិរីមន្ដ ជាអ្នកនិពន្ធដ៍សំខាន់ម្នាក់នៅផលិតកម្មនិងជាជំនួយការលោកឲ្យលោកប៊ុនថៃ ខណៈដែលអ្នកនាងផល្លី ដែលជាភរិយាតារាល្បីរូបនេះក្លាយទៅជាអ្នកដឹកនាំសម្ដែងMVនិងជាំជនួយការរបស់ប្ដីផងដែរ ។


ជាញឹកញាប់គេឃើញភរិយាលោកប៊ុនថៃ ក៍បានយកកូនក្មួយស្រី២នាក់របស់សិរីមន្ដ គឺកញ្ញា Denny និងហេង បញ្ញា ឲ្យចូលថតMVបទល្បីៗរបស់ស្វាមីហើយហង្សមាសគាំទ្រ។ប៉ុន្ដែគេចាំមើលថាក្រោយចប់កុងត្រាតំណាក់កាលដំបូងរយៈពេល៥ឆ្នាំដែលពេលនេះសល់តែជាង១ឆ្នាំទៀតនិងអស់សុពលភាពនោះលោកប៊ុនថៃ នឹងព្រមបន្ដកុងត្រាថ្មីជាមួយហង្សមាសទៀតឬយ៉ាងណា?

