Tuesday, June 24, 2025
Homeតារាខ្មែរម៉ៃយ៉ា ធ្វើឲ្យផ្អើលអ្នកលក់ឈើ

ម៉ៃយ៉ា ធ្វើឲ្យផ្អើលអ្នកលក់ឈើ

តារាសម្ដែងនិងពិធីការិនីកូនកាត់អាឡឺម៉ង់នាងខាហ្គើរម៉ៃយ៉ា សូរៃយ៉ាម៉ាថា ហៅម៉ៃយ៉ា បានធ្វើឲ្យផ្អើលអ្នករកស៊ីឈើលក់គ្រឿងសង្ហាររឹមទាំងឡាយព្រោះតែកាលពីថ្ងៃទី២៣ខែសីហា នាងបានបង្ហោះរូបភាពគ្រែគេងរបស់នាងភ្ជាប់ជាមួយសំណេរដោយបង្ហាញឲ្យឃើញតម្លៃគ្រែ១នោះថា”មិនមែន100$ រឺ1000$ គឺ20000$ គ្រែនេះ១៧ឆ្នាំទុកចោលមិនដែលគេង ប៉ាថាឲ្យកូនគេងឲ្យលើករាសី ,ស្អាតទេបងប្អូន?”។

ក្រោយស្រីស្អាតម៉ៃយ៉ា ទម្លាយរឿងគ្រែដេកមួយថ្លៃ២ម៉ឺនដុល្លារតែនាងមិនព្រមដេកទុកទំនេរចោលបែបនេះក៍មានអ្នកគាំទ្រនាងចូលទៅខមិនថាស្ដាយទុកគ្រែថ្លៃនៅទំនេរឥតប្រយោជន៍ តែខ្លះទៀតបែជាមិនជឿរថាគ្រែដេករបស់នាង១ថ្លៃស្មើរថយន្ដ១គ្រឿងបែបេះឡើយពិសេសអ្នកដែលរកស៊ីលក់គ្រឿងសង្ហាររឹមគេអាចវាយតម្លៃពីគ្រែនោះបាន។លោកគួច ខេវិន ដែលជាម្ចាស់ហាងគ្រឿងសង្ហាររឹមដ៍ល្បីមួយនៅក្បែរផ្សារទួលទំពួងនោះបានខមិនសារយ៉ាងខ្លីលើរឿងតម្លៃគ្រែម៉ៃយ៉ា នោះថា”ខិខិខិ…មែនហើយត្រូវខ្មាសអ្នកលក់ឈើផង”។

ក្រៅពីបញ្ចេញតម្លៃគ្រែគេងញាក់សាច់នេះម៉ៃយ៉ា ក៍បានបង្ហាញភាពស្អិតល្មូតស្នេហ៍កាន់តែខ្លាំងជាមួយសង្សារស្រីដូចគ្នាឈ្មោះពេជ្រ ផងដែរដោយនាងមិនក្វល់អ្នកណារិះគន់ឡើយ ប៉ុន្ដែមិនទាន់មានដំណឹងថាម៉ៃយ៉ា គ្រោងដឹកដៃសំណព្វចិត្តរៀបការនៅពេលណាទេ។

ដោយឡែកប្រុសៗអ្នកមានទ្រព្យដែលធ្លាប់តែលង់សម្រស់ម៉ៃយ៉ា ងប់ងល់នោះបានដាច់ផ្ញារគ្រប់គ្នាព្រោះតែនាងប្រគល់បេះដូងទៅឲ្យគូស្នេហ៍ជាស្រីភេទដូចគ្នា ដោយមិនក្វល់ពីប្រុសណាតាមស្រលាញ់នាងទាំងអស់។ម៉ៃយ៉ា គឺជាតារាដែលសាងស្នេហ៍ជាមួយស្រីដូចគ្នាជាចំហដូចគ្នាទៅនិងតារាចម្រៀងថោន នាងអេនីហ្សាម ផងដែរទើបធ្វើឲ្យពេលនេះលែងមានប្រុសៗតាមញ៉ែរំខាននាងទៀត។

ទោះជាយ៉ាងណាចំណងស្នេហ៍ម៉ៃយ៉ា ជាមួយនាងពេជ្រ នោះមិនធ្វើឲ្យតារាកូនកាត់រូបនេះប៉ៈពាល់ខ្លាំងដល់អាជីពសិល្បៈធ្ងន់ធ្ងរឡើយព្រោះនាងនៅតែកាន់តំណែងជាពិធីការិនីនៅCncហើយធ្លាប់លេចមុខតាមបណ្ដារភាពយន្ដជាច្រើនរឿងមកហើយក្នុងតំណែងជាតួឯក តែពេលនេះរឿងនាងគេងគ្រែតម្លៃ២០០០០ដុល្លារនោះធ្វើឲ្យគេចាប់អារម្មណ៍រឿងគ្រែឈើប្រណិតនោះដូចស្នេហារបស់នាងដែរ៕

RELATED ARTICLES