តារាចម្រៀងសាន់នាងចេង ស្រីនិច្ច ហៅវីរៈ និច្ច បានដឹកដៃគូដណ្ដឹងនាងលោកKheiv Pich ទៅថតសម្រាប់តាំងរោងការ(Pre Wedding)ហើយដែលមើលទៅកូនកំលោះក្រមុំនេះពិតជាសាកសមគ្នាខ្លាំងណាស់។ទោះជាយ៉ាងណាបើតាមតារាចម្រៀងខាន់ ជេមស៍ ដែលត្រូវជាពូរបស់វីរៈ និច្ច ធ្លាប់ប្រាប់អ្នកកាសែតថាមង្គលការក្មួយស្រីរបស់លោកកញ្ញាវីរៈ និច្ច ដែលគ្រោងធ្វើនៅខែធ្នូឆ្នាំ២០២១ ខាងមុខនេះត្រូវបានលើកពេលទៅហើយ ព្រោះតែកូវីដ មិនទាន់ស្ងាត់ហើយមានតែរងចាំពេលវេលាដែលសមស្របណាមួយនៅពេលបន្ទាប់ទើបអាចធ្វើពិធីនោះបាន។ប៉ុន្ដែវីរៈ និច្ច វិញមើលទៅចិត្តនាងហាក់ពុះកញ្ជ្រោលចង់ធ្វើកូនក្រមុំខ្លាំងបានជាមិនបង្អង់យូក៍ដឹកដៃអនាគតស្វាមីទៅថតតាំងរោងការទាំងរដូវកូដបែបនេះ។




គូររំលឹកថាតារាចម្រៀងចេង ស្រីនិច្ច ហៅវីរៈ និច្ច ជាអតីតFreshie លេខ២កាលពីឆ្នាំ២០១៤ ហើយនាងបានក្លាយទៅជាតារាសាន់ដេក្រោមការជួយជ្រោមជ្រែងពីលោកខាន់ ជេមស៍ ។ជ្រកនៅផលិតកម្មជាមួយពូនេះវីរៈ និច្ច លេចធ្លោគូសមក្រោយល្បីបទ”សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ” ហើយនាងក៍ធ្លាប់ចាប់ដៃគូសម្ដែងជាមួយលោកជេសម៍ ផងដែរ។




អំឡុងពេលដែលកេរ្ដិ៍ឈ្មោះស្ទុះឡើងគូសមនេះវីរៈ និច្ច ក៍បានភ្ជាប់ពាក្យជាមួយលោកkheiv Pich ដែលជាថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១ ហើយតាមលោកខាន់ ជេមស៍ បានឲ្យដឹងថាស្រីនិច្ច នៅតែបន្ដចាប់អាជីពសិល្បៈជាធម្មតាក្រោយមានគូដណ្ដឹងនេះព្រោះគូស្នេហ៍របស់នាងមិនបានហាមឃាត់នាងក្នុងការលេងសិល្បៈឡើយ។យ៉ាងណាបន្ទាប់ពីរំសាយមង្គលការនៅចុងឆ្នាំ២០២១ព្រោះតែកូវីដនេះស្រីនិច្ច និងគូដណ្ដឹងមិនទាន់កំណត់ថ្ងៃពួកគេក្រាបផ្ទឹមសារជាថ្មីឡើយបើទោះជាពេលនេះរូបថតPre Weddingរបស់ពួកគេត្រូវបានគេឌីហ្សាញនឹងត្រៀមស៊ុមរូបថតរួចរាល់សម្រាប់ការដាក់តាំងនៅពីមុខរោងការទៅហើយក្ដី៕



