Monday, June 23, 2025
Homeតារាខ្មែរអ៊ីវ៉ា ស្ងាត់រឿងស្រីតាមព្រមាន

អ៊ីវ៉ា ស្ងាត់រឿងស្រីតាមព្រមាន

ក្រោយជូនដំណឹងទៅអាជ្ញាធរនិងត្រៀមមេធាវីគិតគូតាមផ្លូវច្បាប់ចំពោះស្រីម្នាក់ដែលមានអាខោនហ្វេសបុកឈ្មោះAh July ដែលបានវាយប្រហារនាងតាមរយៈការយករូបទៅបង្ហោះលើហ្វេសបុកហើយខមិនជេតាមហ្វេកបុកនិង តេទូរស័ព្ទទៅព្រមាននាងក្ដែងៗនោះរយៈពេលជាង១សប្ដាហ៍នេះអ៊ីវ៉ា ហាក់ស្ងាត់មិនត្រូវបានស្រីរូបនោះព្រលះទៀតទេ ខណៈដែលលោកអ៊ូ វ៉ាវ ដែលត្រូវជាឪពុករបស់នាងវិញមិនតតបចំពោះការព្រមានពីម្ចាស់គណនេយ្យមួយនេះដែរ  បើទោះជានារីរូបនោះផ្ដាំថាលោកប្រយ័ត្នអស់តួនាទីពីក្របខណ្ឌយោធាប្រសិនណានៅតែមានៈមិនព្រមធ្វើតាមអ្វីដែលនាងណែនាំនោះក៍ដោយ។

ចំពោះអ៊ីវ៉ា វិញនៅតែប្រកាន់ជំហថានឹងមិនប្ដឹងស្រីរូបនោះឡើយប្រសិនបើនារីនោះបញ្ឈប់ការជេនិងគំរាមមកលើនាងទៀតព្រោះជាទម្លាប់នាងមិនដែលចង់មានរឿងវែងឆ្ងាយជាមួយអ្នកណាទេ។ទន្ទឹមនិងនេះដែរអ៊ីវ៉ា បានបន្ដអាជីវកម្មលក់សម្លៀកបំពាក់ និងអាហារតាមOnline ព្រមទាំងចេញច្រៀងសម្ដែងឆាកតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ជាធម្មតាបញ្ជាក់ថានាងគ្មានការភ័យព្រួយឬបារម្ភពីសុវត្ថិភាពដែលស្រីរូបនោះព្រមានកន្លងមកទេដោយនាងប្រាប់អ្នកយកព័តមានយើងថាមិនដែលស្គាល់ស្រីម្នាក់នោះឡើយ។

គូរំលឹកថាអ៊ីវ៉ា ត្រូវស្រីម្នាក់ឈ្មោះហ្វេសបុកAh July បានខមិនផងយករូបនាងទៅផុសផងដោយវាយប្រហាតារាចម្រៀងសាន់ដេរូបនេះយ៉ាងចាស់ដៃកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២១ ដោយនារីម្នាក់នោះថាបើអ៊ីវ៉ា មិនព្រមធ្វើតាមការឲ្យយោបល់របស់នាងទេប្រយ័ត្នឪពុករបស់នាងត្រូវអស់បុណ្យស័ក្កទៀតផង។

តែអ៊ីវ៉ា មិនតក់ស្លុតចំពោះការជេប្រមាថនិងពាក្យពេជន៍មកលើរូបនាងនិងឪពុកនោះទេព្រោះនាងថាបើគ្មានជម្រើសទេគឺមានតែស្វែងរកផ្លូវច្បាប់ឲ្យរកយុត្តិធ័មឲ្យហើយ។តែនាងថាការប្ដឹងផ្ដល់នោះលើកលែងតែដល់ផ្លូវទាល់ច្រកគ្មានជម្រើសទើបនាងធ្វើព្រោះនាងមិនចូលចិត្តរឿងប្ដឹងផ្ដល់គ្នាទេ។ក្រោយស្ងាត់រឿងត្រូវស្រីនោះតាមជេថ្មីៗនេះដែរអ៊ីវ៉ា បានងាកទៅចាប់ដៃជាមួយលោកកែវ​ វាសនា ច្រៀងបទតបគ្នា”មិនព្រមនៅក្បែរអូន យូជាងនេះ?”

ដែលតាមរយៈទឹកដមសម្លេងថ្មីរបស់នាងគឺនៅតែក្រអួនក្រអៅដដែលពោលគឺឲ្យតែអ្នកនិពន្ធធ្វើបទត្រូវឲ្យច្រៀងនឹងទទួលបានការគាំទ្រជាមិនខានដូចជាបទនេះមានការនិយមខ្លាំងនៅលើTik Tok ។ការដែលអ៊ីវ៉ា ធ្វើជាដៃគូជាមួយលោកកែវ​ វាសនា នេះធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ជាងច្រៀងឆ្លងឆ្លើយជាមួយលោកវេហាសិ៍ ព្រោះសម្លេងនាងនិងលោកវាសនា ច្រៀងបទស្លូវស៊ីគ្នា៕

RELATED ARTICLES