ពិធីការិនីធ្មេញចំពើសហ៊ិន ច័ន្ទនីរ័ត្ន ដែលធ្លាប់ប៉ៈស្នេហាមិនសមប្រកបជាច្រើនលើក ច្រើនសារមកហើយនោះនៅតែមានទឹកមុខស្រស់ថ្លាហាក់គ្មានទុក្ខស្នេហ៍ដូចតារាមួយចំនួនទៀតដែលជួបរឿងស្នេហាប្រេះឆានោះទេ ហើយនាងតែងតែបង្ហាញទឹកមុខរីករាយនៅពេលដើរកម្សាន្ដតាមតំបន់រម្យនីយដ្ឋានដើម្បីលំហែកាយ៉ានៅចុងសប្ដាហ៍។


អ្វីដែលគូរឲ្យកត់សម្គាល់ចំពោះស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន កាលពីដើមឆ្នាំ២០២១នាងហាក់បង្ហាញស្នេហ៍ថ្មីជាចំហមួយម្ចាស់បទ”អាក្របី”លោកចេនី ដែលធ្វើឲ្យមានការចាប់អារម្មណ៍ទាំងតារាចម្រៀងរួមអាជីពនិងអ្នកគាំទ្ររបស់នាង។


ប៉ុន្ដែរយៈពេលចុងក្រោយនេះស្រីស្រស់តូចតន់ព្យាយាមលែងកៀកកើយគ្នាជាមួយបុរសអ្នកលេងសាក់នោះជាសាធារណៈដូចមុនទៀតហើយក្រោយមានការភ្ញាក់ផ្អើលចំពោះច័ន្ទនីរ័ត្ន ថានាងបានចែកផ្លូវគ្នាជាមួយបុរសរូបសង្ហារជាកូនអ្នកមានដែលតែងតែជិះរថយន្ដម៉ាកRange Rover ព័ណខ្មៅជាមួយគ្នាញឹកញាប់នោះទៅហើយមុនពេលនាងមកផ្សារភ្ជាប់ស្នេហ៍ជាមួយលោកចេនី។


ទោះជាយ៉ាងណាពិធីការិនីរូបស្រស់នេះមានជម្រើសស្នេហ៍ច្រើនណាស់ហេតុនេះហើយបើលោកចេនី នៅតែមិនប្រញ៉ាប់ដឹកដៃស្រីស្អាតចូលរោងការទេប្រាកដជាមានហានិភ័យស្នេហ៍ជាមិនខានព្រោះមន្រ្ដីធំៗជាច្រើនរងចាំត្រងស្នេហ៍តារាមានមន្ដស្នេហ៍រូបនេះហើយបើនាងហ៊ានលោតឆ័ត្រនោះទោះជាមិនបាច់លេងសិល្បៈទៀតក៍មិនខ្វះលុយចាយដែរ។


ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងបានទេកាលពីថ្ងៃទី១៦សីហា ព្រោះទូរស័ព្ទតេមិនចូល។ដោយឡែកលោកចេនី អ្នកយកព័តមានយើងបានទំនាក់ទំនងតាមឆាតហ្វេសបុកតែលោកមិនឆ្លើយតបឡើយ។


គូរបញ្ជាក់ថាមុនផ្អើលពិធីការិនីរូបស្រស់ហ៊ិន ច័ន្ទនីរ័ត្ន ប៉ៈស្នេហ៍លោកចេនី នេះអតីតFreshie លេខ១កាលពីឆ្នាំ២០០៧រូបនេះធ្លាប់ជំពប់ស្នេហ៍ឯកឧត្តមក្មេងពិសិដ្ឋ,លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក,បុរសកូនអ្នកមានទ្រព្យដែលបានរៀបការចោលនាងកាលពីឆ្នាំ២០១៧ និងប្រុសរូបសង្ហារដែលនាងទើបលែងបណ្ដើរគ្នាមុនងាកទៅស្និតលោកចេនី ។


តែច័ន្ទនីរ័ត្ន មិនដែលហ៊ានលាតត្រដាងស្នេហ៍ឡើយ ប៉ុន្ដែនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងអាចគិតគូរឿងរៀបការនៅមុនអាយុ៣០ឆ្នាំ ខណៈឆ្នាំនេះនាងទើបមានអាយុ២៨ឆ្នាំ៕

