Monday, June 23, 2025
Homeតារាខ្មែរមាស សុខសោភា ថៅកែពិបាករកអ្នកស្នងតំណែង

មាស សុខសោភា ថៅកែពិបាករកអ្នកស្នងតំណែង

មាស សុខសោភា បានដើរចេញពីផលិតកម្មថោន ជាង១ឆ្នាំហើយនិបានទៅឈជើងនៅទ្រនុំថ្មីផលិតកម្មរាម ជិត៦ខែដែលការផលិតកម្មច្រៀងរបស់សោភា នៅពេលនេះត្រូវបានគេមើលឃើញថានាងធ្វើឲ្យថៅកែផលិតកម្មថោន ហាក់ពិបាករកអ្នកជំនួសតំណែងបើទោះជាផលិតកម្មនេះមានតារាស្រីជាច្រើនដួងដែលមានទទេពកោសល្យរៀងៗខ្លួនដូចជាកាតុ,ចេន សៃចៃ,បាន មុន្នីល័ក្ខ,រ៉ាប៊ី ,ដា សុម៉ាវត្តី,សុវត្ថិឌី ធារិកា ,បេប៊ី និងអេនីហ្សាម ជាដើមក្ដីតែក្នុងចំណោមតារាខាងលើមិនទាន់មានតារារូបណាសាកសមដែលទៅជំនួសតំណែងសោភា បានឡើយ។

ក្នុងជំនួបផ្ទាល់កន្លងមកបាន មុនី្នល័ក្ខ ធ្លាប់និយាយថាការចាកចេញរបស់សុខសោភា របស់ថោន ប្រៀបបានបាត់គ្រាប់ពេជ្រ១គ្រាប់។ចំណែកស្រីស្អាតរ៉ាប៊ី ទទួលស្គាល់ថាគ្មានតារាណាអាចច្រៀងបទស្លូវខ្លាំងជាងមាស សុខសោភា នោះទេ។ដោយឡែកអតីតអ្នកចាត់ការទូទៅថោន លោកករុណា ពេជ្រ វិញថាទោះជាពេលនេះសុខសោភា មិនមែនជាតារាថោន ទៀតក្ដី តែលោកជឿរជាក់ថាថ្ងៃណា១សោភា នឹងក្លាយទៅជាតារាថោន វិញក៍ថាបានដែរព្រោះបើនាងចង់វិលវិញផលិតកម្មមួយនេះនៅតែស្វាគមន៍ជានិច្ច។

យ៉ាងណាមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានបំណងវិលចូលថោន វិញទេព្រោះធ្លាប់ធ្វើការនៅទីនោះយូឆ្នាំ(៩ឆ្នាំ)ហើយអីចឹងចង់ផ្លាស់ប្ដូរការងារ ហើយនាងទៅរាម ដើម្បីច្រៀងផងរកស៊ីផង។ថ្វីត្បិតតែថោន បានបាត់បង់សុខសោភា និងខេម ដែលជាតារាលេចធ្លោរនៅផលិតកម្មក្នុងពេលតែមួយក្ដី ប៉ុន្ដែលោកករុណា ពេជ្រ ថានឹងមិនជះឥទ្ធិពលធ្វើឲ្យថោន ចុះខ្សោយឡើយព្រោះផលិតកម្មនេះនៅមានតារាជាច្រើនដួងទៀតរួមទាំងក្រុមការងារនៅធ្វើការធម្មតា ហេតុនេះហើយគេនឹងប្រើប្រាស់ធនធានដែលមានឲ្យតំណើរការទៅមុខ។លោកក៍ធ្លាប់និយាយថាតារាបើចិត្តគេមិនចង់នៅហើយមិនអាចហាមឃាត់គេបានទេ ហើយថោន មិនដែលអាកអន់ស្រពោនចិត្តរឿងថាខំដាំចេញផ្លែផ្កាហើយគេជាអ្នកបេះនោះទេព្រោះក្រុមការងារនិងថ្នាក់ដឹកនាំថោន តែងតែបើកចិត្តទូលាយគោរពទៅតាមការសម្រេចចិត្តរបស់តារាទាំងឡាយ។

មាស សុខសោភា បានប្ដូរពីចាប់ដៃខេម មកឆ្លងឆ្លើយជាមួយប្រុសក្មេងដួង វីរៈសិទ្ធ ហើយបើទោះជានាងមានអាយុបងវីរៈសិទ្ធ ដល់ទៅជាង១០ឆ្នាំក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថាអាយុខុសគ្នាមិនជាបញ្ហាចោទក្នុងការធ្វើជាដៃគូចម្រៀងឡើយ។លោកថាសម្លេងសោភា-វីរៈសិទ្ធ ស៊ីគ្នាអាចធ្វើជាដៃគូគ្នាបាន។

មាស សុខសោភា ជាតារាដែលចូលចិត្តផ្លាស់ប្ដូរផលិតកម្មជាញឹកញាប់មកហើយដូចជាកន្លងមកនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែ,U2ឬCB,M,សាន់ដេ,ថោន និងចុងក្រោយមកទើនៅរាម នេះ។នាងថាក្នុងរយៈពេលចាប់អាជីពចម្រៀងជាង១០ឆ្នាំនេះនាងធ្លាប់ចុះកុងត្រានៅសាន់ដេ១ឆ្នាំនិងមានកុងត្រាថ្មីជាមួយរាម នេះដែលតាមព័តមានថានាងក៍ចុះកុងត្រា១ឆ្នាំដែរតែផលិតកម្មជើងថ្មីនេះនឹងបន្ថែមចំនួនកុងត្រាថ្មីឲ្យសោភា នៅទ្រនុំនេះយូឆ្នាំថែមទៀតជាមិនខានព្រោះថាពេលនេះទំនាក់ទំនងរវាងនាងនិងថៅកែស្រីកាន់តែជិតស្និតគ្នាក្រោយផ្ដោតលើការរកស៊ីច្រើនជាងច្រៀងរាំកន្លះឆ្នាំនេះ។

ថ្វីត្បិតតែមានការរំពឹងថាមាស សុខសោភា នឹងនៅយូឆ្នាំទៀតជាមួយថៅកែរាម ក្ដីប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាការចុះកុងត្រាតែ១ឆ្នាំរបស់សុខសោភា នៅរាម នោះគឺជាវិធីឆ្លាតបំផុតរបស់នាង។លោកគ្រូភ្លេង(Composer)នៅហង្សមាសម្នាក់ថាអំឡុងពេលច្រៀងនៅរាម ១ឆ្នាំនេះសោភា នឹងគិតពិចារណាឲ្យបានច្បាស់លាស់ប្រសិនបើនាងមិនធ្លាក់នឹងនៅបន្ដតែបើចុះខ្សោយនឹងចាកចេញព្រោះមិនអាចយកអាជីពចម្រៀងទៅឡូកឡំជាមួយការរកស៊ីនោះទេ។លោកថាសោភា ក៍សម្លឹងមើលទៅព្រាប សុវត្ថិ ដែរបើសិនជាអតីតតារាហង្សមាសមិនចុះខ្សោយនាងអាចទៅGalaxyតែបើព្រាប សុវត្ថិ លែងសូវខ្លាំងនាងអាចទៅហង្សមាស។

ទោះជាមានការលើកឡើងបែបនេះក្ដីតែមាស សុខសោភា នៅតែមានជំនឿរចិត្តថានាងនៅតែល្បីនៅរាម ហើយស្វាមីនាងលោកអ៊ឹត រ៉ាដា នឹងបងប្រុសនាងលោកមាស សុខរតនៈ ដែលគ្រប់គ្រងផលិតកម្មផ្ទាល់ខ្លួនCamtrax នោះរងចាំជួយអន្ដរាគមន៍នាងជាបន្ទាន់ប្រសិនបើសោភា ធ្លាក់ទីផ្សារច្រៀង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES