ពិធីការិនីរាងខ្ពស់ស្រឡះកំភួនជើងស្រឡូនកញ្ញាម៉េង ឃុននី ហៅ ជីមមី និងគូស្នេហ៍នាងលោកជីមមី ដែលពួកគេរាងខ្ពស់ស្រឡះដូចគ្នានោះពេលដែលអ្នកទាំង២បណ្ដើរគ្នាទៅណាម្ដងៗតែងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតាមរយៈការជិះរថយន្ដថ្លៃៗនិងតុបតែងខ្លួនប្លែកៗនោះស្រីស្រស់ប្រុសសង្ហារនេះទទួលបានភាពទាក់ទាញមិនចាញ់គូស្នេហ៍តារាបរទេសឡើយ។



ជាក់ស្ដែងដូចជាថ្មីៗនេះគូស្នេហ៍តារា១គូនេះដឹកដៃគ្នាទៅចាក់វ៉ាក់សាំងដុសជម្រុញទី៣ហើយពួកគេត្រូវបានក្រុមគ្រូពេទ្យនិងអ្នកទៅចាក់វ៉ាក់សាំងដូចគ្នាដែរលាន់មាត់សរសើរថាតារាទាំង២ពិតជាសាកសមជាគូស្នេហ៍គ្នាខ្លាំងណាស់ព្រោះស្អាតៗដូចគ្នាជាងនៅលើឆាកព្រមទាំងរួសរាយរាក់ទាក់ខ្លាំងណាស់។ចំពោះការនិយាយភាសាឆ្លងឆ្លើយគ្នាវិញជីមមី និងសង្សារនិយាយអង់គ្លេសច្រើនជាងភាសារខ្មែរទៅទៀត ខណៈដែលតារាខ្ពស់ស្រឡះរូបនេះអាចនិយាយMCបានដល់ទៅ៤ភាសារឯណ្ណោះក្នុងនោះមានភាសារខ្មែរអង់គ្លេស,ថៃ និងចិន ហើយមុនផ្ទុះកូវីដនាងជាពិធីការិនីម្នាក់ដែលត្រូវប៉ាន់ខ្លាំងនិងរកប្រាក់ចំណូលបានជាច្រើនក្នុង១ខែៗព្រោះស៊ីថ្លៃ១កម្មវិធីរយៈពេល៣ម៉ោងចុះក្រោម៥០០ដុល្លារ។



ថ្វីត្បិតតែចំណងស្នេហាគូស្នេហ៍ដែលមានឈ្មោះដូចគ្នាជីមមី -ជីមមី បានបង្ហាញជាសារធារណៈរយៈពេលជិត១ឆ្នាំទៅហើយក្ដី ប៉ុន្ដែមិនទាន់មានដំណឹងថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាហើយឬនៅនឹងត្រៀមរៀបការជាមួយគ្នានៅឆ្នាំណាឡើយ ។អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅជីមមី កាលពីថ្ងៃទី១៤ខែសីហា តែតេមិនចូលទើបមិនអាចសុំការបញ្ជាក់ថាតើនាងចង់ជាមួយលោកជីមមី នៅពេលណានោះបានឡើយ។



ទោះជាយ៉ាងណាតាមព័តមានថាចំណងស្នេហាតារា១គូនេះត្រូវបានក្រុមគ្រួសារទាំងសងខាងពេញចិត្តនិងគាំទ្រពួកគេ ខណៈដែលលោកជីមមី គឺជាកូនខ្មែរដែលកើតលើដីអាមេរិកនោះបានមករស់នៅស្រុកខ្មែររយៈពេលជាង៨ឆ្នាំទៅហើយ បច្ចុប្បន្នលោកជាពិធីករនិងជាអ្នកផលិតកម្មវិធីទូរទស្សន៍Pnn ខណៈដែលជីមមី វិញនាងបានចាកចេញពីPnnចូលMytv ហើយនៅតែមានភាពលេចធ្លោរគូសម។



ក្រៅពីជីមមី-ជីមមី គូស្នេហ៍តារាដែលសាងស្នេហ៍ជាចំហមានដូចជាប៉ាច គីមមួយ-សយ រតនៈ,ហ្វា ហ្វា -នាយចឺម,ទេព បូព្រឹក្ស-ងួន ចាន់ដេវីត និងពេជ្រ សោភា -ឆឹម សក្កដា ជាដើម៕


