Monday, June 23, 2025
Homeតារាខ្មែរអ៊ិត ស្រីពីន បន្ដច្រៀងរាំក្រោយលែងប្ដី៤ឆ្នាំ

អ៊ិត ស្រីពីន បន្ដច្រៀងរាំក្រោយលែងប្ដី៤ឆ្នាំ

អ្នកនាងអ៊ិត ស្រីពីន ដែលបានចេញទៅរស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិកជាង១០ឆ្នាំទៅហើយនោះបានឲ្យដឹងកាលពីពេលថ្មីៗនេះថានាងបានលែងលះជាមួយអតីតស្វាមីនៅអាមេរិកដែលបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០០៦នោះរយៈពេល៤ឆ្នាំមកហើយ។យ៉ាងណាជុំវិញនៃការចែកផ្លូវគ្នាជាមួយអតីតប្ដីនេះស្រីពីន មិនប្រាប់លម្អិតនោះទេដោយនាងថាមិនចង់និយាយអ្វីក្រៅពីការងារសិល្បៈនោះទេ ព្រោះទោះជាបែកគ្នាទៅហើយតែនៅគោរពសិទ្ធិគ្នាទៅវិញទៅមក។

អតីតតារាតោមាស រៃមាស រូបនេះថាមុនផ្ទុះកូវីដនាងនៅតែបន្ដច្រៀងសម្ដែងនៅអាមេរិកជាធម្មតានិយាយទៅឲ្យតែគេហៅគឺនាងទៅច្រៀងបានគ្រប់កម្មវិធីតែម្ដង។នាងថារឿងដែលនាងត្រូវធ្វើសព្វថ្ងៃគឺការប្រឹងរកលុយ សន្សំលុយទៅលេងស្រុកខ្មែរនៅពេលដែលស្ងាត់កូវីដនាពេលខាងមុខនេះ។

ដោយសារតែនៅសហរដ្ឋអាមេរិកតាមបណ្ដារដ្ឋមួយចំនួនរាងស្ងាត់ស្ងាត់កូវីដជាងមុនក្រោយពលរដ្ឋចាក់វ៉ាក់សាំងរួចនោះទើបគេឃើញអ្នកនាងអ៊ិត ស្រីពីន បានត្រៀមខ្លួនចេញច្រៀងសម្ដែងនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២១ក្នុងពិធីបុណ្យអ៊ុំទូកក្នុងរដ្ឋឡូវែល៍ហើយតារាចម្រៀងផ្សេងទៀត ត្រូវចាប់ដៃនាងច្រៀងរាំជាមួយសុទ្ធតែជាអ្នកចម្រៀងខ្មែរដែលរស់នៅទីនោះទាំងអស់ ខណៈសំបុត្រត្រូវបានគេដាក់លក់១ក្នុងតម្លៃដល់ទៅ៤០ដុល្លារ។

ចំណែកអ្វីដែលទស្សនិកជនក្នុងស្រុកចាប់អារម្មណ៍ទៅលើអ្នកនាងស្រីពីន នោះថាទោះជាពេលនេះនាងមានវ័យជាង៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងនៅតែមានការតុបតែងខ្លួនបែបស៊ិចស៊ីមិនចាញ់ក្មេងៗនោះទេហើយរូបសម្រស់វិញក៍មិនប្រែប្រួលខ្លាំងទៅតាមវ័យដែរ។

អ៊ិត ស្រីពីន បានចេញទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១០ បន្ទាប់ពីនាងបានរៀបការជាមួយស្វាមីថ្មីរយៈពេល៤ឆ្នាំហើយបុរសអាណិកជនខ្មែរដែលជាកូនថៅកែលក់មាសនោះថែមទាំងបានធានាកូនទាំង៣(ស្រី២)របស់ស្រីពីន ទៅរស់នៅអាមេរិកជាមួយនាងទៀតផង។អ្នកនាងស្រីពីន មិនបញ្ជាក់ថាតើពេលនេះនាងមានគូស្នេហាថ្មីឬនៅនោះទេដោយនាងថាមិនចង់និយាយអ្វីក្រៅពីសិល្បៈ។នាងស្ថិតក្នុងចំណោមអតីតតារាស្រីដែលកំពុងតែរស់នៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា ,វ៉េត រតនា ,សារ៉ាយ សក្ខិណា និងវ៉ាង ស្រីណូ ជាដើម៕

RELATED ARTICLES