Monday, June 23, 2025
Homeតារាខ្មែរតើព្រាប​ សុវត្ថិ អាចចាប់ដៃជាមួយច័ន្ទសីម៉ា ៥ឆ្នាំ?

តើព្រាប​ សុវត្ថិ អាចចាប់ដៃជាមួយច័ន្ទសីម៉ា ៥ឆ្នាំ?

រយៈពេលជិត១ឆ្នាំហើយពោលគឺតាំងពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxyមកលោកមានដៃគូឆ្លងឆ្លើយតែជាមួយស្រីក្មេងនាងតន់ ច័ន្ទសីម៉ា ម្នាក់គត់ទើបធ្វើឲ្យស្រីក្មេង ឡើងដល់កំពូល។យ៉ាងណាអ្នកគាំទ្រព្រាប សុវត្ថិ ចង់ឃើញតារាល្បីល្បាញរូបនេះមានដៃគូច្រើនដូចអំឡុងពេលដែលលោកច្រៀងនៅហង្សមាសដើម្បីឲ្យកាន់តែមានភាពប្លែកអារម្មណ៍ក៍ដូចជាធ្វើឲ្យតារាស្រីផ្សេងៗទៀតមានឱកាសស្ទុះឡើងដែរដោយសារជំនួយព្រាប សុវត្ថិ ។ប៉ុន្ដែការបដិសេធចូលGalaxyពីសំណាក់តារាស្រីជូរមុខគេ២ដួងគឺពេជ្រ សោភា និងមាស សុខសោភា ទីបំផុតធ្វើឲ្យលោកព្រាប សុវត្ថិ ដែលជាតារាមានសម្ថភាពខ្ពស់បំផុតនៅតែបន្ដច្រៀងដៃគូជាមួយច័ន្ទសីម៉ា ម្នាក់ដដែល។

សំណួរដែលមហាជនចង់ដឹងថាតើព្រាប សុវត្ថិ ដែលចុះកុងត្រានៅGalaxyរយៈពេល៥ឆ្នាំនោះលោកនឹងបន្ដច្រៀងជាមួយដៃគូឆ្លងឆ្លើយតែជាមួយតារាស្រីវ័យក្មេងរូបនេះតែម្នាក់គត់រហូតដល់ចប់កុងត្រាឬយ៉ាងណា?

លោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាសបានឲ្យដឹងថាព្រាប សុវត្ថិ និងច័ន្ទសីម៉ា អាចធ្វើជាដៃគូគ្នាបានទោះជាមានអាយុខុសគ្នាច្រើនឆ្នាំក្ដី។លោកសង្កត់ថាតារាវ័យក្មេងសម័យនេះមានសម្ថភាពល្អៗច្រើនតែពេលចាប់ដៃជាមួយព្រាប សុវត្ថិ ហើយអ្នកដែលចំណេញគឺជាអ្នកចម្រៀងវ័យក្មេងហ្នុងតែម្ដង។ដោយឡែកគ្រូភ្លេង(Composer)នៅហង្សមាសម្នាក់និយាយថារឿងព្រាប សុវត្ថិ ច្រៀងជាមួយដៃគូតែជាមួយសីម៉ា រហូតឬយ៉ាងណានោះគឺនៅលើGalaxy ព្រោះធម្មតាផលិតកម្មនីមួយៗគេមានគោលការណ៍របស់គេអីចឹងចង់លើកតារាណាក៍បានដែរ។ប៉ុន្ដែលោកសង្កត់ថាប្រសិនបើតន់ ច័ន្ទសីម៉ា សម្ថភាពអន់ កម្រិតទាបម្លេះមិនអាចច្រៀងជាមួយព្រាប សុវត្ថិ បានច្រើនបទនោះទេព្រោះលោកជឿរថាទោះជាព្រាប សុវត្ថិ ជាប់កុងត្រានៅGalaxyមែន ក៍មិនមានអ្នកណាហ៊ានដាក់សម្ពាធឬបង្ខំឲ្យលោកច្រៀងជាមួយតារាណាដែលលោកមិនពេញចិត្តនោះដែរ។

អំឡុងពេលដែលព្រាប សុវត្ថិ ដែលផ្ដើមអាជីពនៅផលិតកម្មឆ្លងដែននិងហង្សមាសនោះលោកធ្លាប់មានដៃជាមួយតារាស្រីជូរមុខជាច្រើនដួងក្នុងនោះមានដូចជាហ៊ឹម ស៊ីវន,ម៉េង កែវពេជ្ជតា,ទូច ស៊ុននិច ,គឹម ​​​​លក្ខិណា,ពេជ្រ សោភា ,សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើមដែលធ្វើឲ្យបទចម្រៀងរបស់លោកមានគ្រប់រសជាតិហើយអ្នកនិយមស្ដាប់ទឹកដមសម្លេងតារារូបនេះពេញចិត្តលោកស្ទើតែគ្រប់ដៃគូតែម្ដង។ដោយឡែកការមកដល់Galaxy នេះព្រាប សុវត្ថិ ដែលចាប់ដៃជាមួយតន់ ច័ន្ទសីម៉ា ធ្វើឲ្យលោកកាន់តែមានស្ទីលច្រៀងនិងសម្ដែងប្លែកជាងមុនថែមទៀតហើយការបន្ថែមជំនួយទៅលើសីម៉ា នេះធ្វើឲ្យស្រីក្មេងវ៉ាដាច់អស់តារាគីឡូប្រហាក់ប្រហែលនាង។

តែអ្វីដែលតារាចម្រៀងស្រីលំដាប់ជូរមុខទាំងឡាយមានការព្រួយបារម្ភខ្លាំងបំផុតគឺព្រាប សុវត្ថិ ចាប់ដៃជាមួយមាស សុខសោភា ជ្រកនៅផលិតកម្មតែមួយនោះនឹងធ្វើឲ្យតារាស្រីទាំងអស់ចាប់ផ្ដើមរង្គោះរង្គើរតំណែងភ្លាមព្រោះថាគិតមកដល់ឆ្នាំ២០២១នេះមិនទាន់មានអ្នកចម្រៀងស្រីណាច្រៀងបទស្លូវលើសុខសោភា ឡើយ។យ៉ាងណាតារាស្រីមួយចំនួនដែលភ័យខ្លាចសោភា ធ្វើជាដៃគូលោកស្នាយ នោះបានធូទ្រួងឡើងវិញនៅពេលដែលសុខសោភា បានសម្រេចចិត្តទៅច្រៀងផងលក់ផលិតផលផងនៅរាម ខណៈដែលព្រាប សុវត្ថិ នៅបន្ដធ្វើជាដៃគូនាងសីម៉ា តទៅទៀត៕ ហ៊ឹម វិចិត្រ

RELATED ARTICLES