Monday, June 23, 2025
Homeតារាខ្មែរតារាល្បីៗតក់ស្លុតអ្នកដឹកនាំសម្ដែងលោកហ៊ុយ ពុធ ស្លាប់វ័យ៨២ឆ្នាំ

តារាល្បីៗតក់ស្លុតអ្នកដឹកនាំសម្ដែងលោកហ៊ុយ ពុធ ស្លាប់វ័យ៨២ឆ្នាំ

លោកហ៊ុយ ពុធ ដែលជាអ្នកដឹកនាំសម្ដែងខារ៉ាអូខេរាប់រយបទ និងកាន់កម្មវិធីទូរទស្សន៍ហង្សមាសមួយចំនួននោះបានទទួលមរណភាពកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២១ ក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធ(តេស្ដពីឃុំសង្កាត់អវិជ្ជមានកូវីដ-១៩)។ការលាចាករបស់លោកនេះធ្វើឲ្យតារាល្បីៗជាច្រើនមានការតក់ស្លុតនិងសម្ដែងសាររចូលរួមមរណទុក្ខជាបន្ដបន្ទាប់ផងដែរ។

-អ្នកនាងខាត់ សុឃីម៖ថ្លែងសារថា”ក្មួយសង្វេកនិងក្រៀមក្រំណាស់ ពេលដែលបានដំណឹងមរណៈភាពរបស់លោកអ៊ុំហ៊ុយ ពុធ ដែលជាអ្នកដឹកនាំសម្ដែងនៅហង្សមាស​បទចម្រៀងដែលក្មួយសម្ដែងល្បីភាគច្រើនគឺបទលោកអ៊ុំដឹក សូមលោកអ៊ុំធ្វើតំណើរទៅដល់ឋានសុខចូលរួមរំលែកទក្ខដល់គ្រួសារលោកអ៊ុំផង”។

-ពេជ្រ សោភា៖”សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោកអ៊ុំហ៊ុយ  ពុធ អ៊ុំតែងតែងដឹកនាំសម្ដែងដ៍មានស្នាដៃបំផុត ពេលនេះអ៊ុំបានលាចាកលោកយើងនេះ សូមវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់ព្រះបរមសុខគតិភពកុំបីឃ្លាតឃ្លាឡើយ ក្មួយនៅចាំគ្រប់យាង​(អាមួយមាសស្នេហ៍ ជាស្នាដៃដឹកនាំសម្ដែងរបស់អ៊ុំ)”។

សុគន្ធ និសា៖”នាងខ្ញុំសូមចូលរួមរំលែកទុក្ខ គ្រួសារនៃសពលោកអ៊ុំហ៊ុយ ពុធ លោកអ៊ុំទទួលមរណភាព សូមវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់ទីស្ងប់សុខ លោកអ៊ុំជាអតីតអ្នកនិពន្ធនិងដឹកនាំខ្សែរភាពយន្ដជាច្រើនតាំងពីជំនាន់៩០មក ពេលនេះបានបាត់បង់ធនធានដ៍ល្អម្នាក់ទៀតហើយ”។

-ឌួង ហ្សូរីដា៖”Rip លោកអ៊ុំ ខានជួបលោកអ៊ុំយូហើយ តាំងពីផ្អាកការសម្ដែងមក លោកអ៊ុំជាអ្នកដឹកនាំសម្ដែងដែលក្មួយបានចូលរួមបម្រើរការងារនៃផលិតកម្មហង្សមាសច្រើនជាងគេ ក្នុងចំណោមអ្នកដឹកនាំទាំងអស់ជំនាន់មុន ប៉ុន្ដែនៅតែចាំរាល់កាយវិការលោកអ៊ុំបង្រៀនឲ្យសម្ដែងមិនថាថតនៅតាមវាលស្រែ ឬថតក្នុងស្ទីឌីយោ លោកអ៊ុំជាចំណែកមួយដុសខាត់តារាថ្មីមួយដួងនេះ នាសម័យជាង១០ឆ្នាំមុនេះ អោយរះលើមេឃ ។លោកអ៊ុំហ៊ុយ ពុធ ជាអ្នកដឹកនាំសម្ដែងបទ”បុប្ផាព្រែកឯង”ជាបទដំបូងដែលខ្ញុំបានចូលសម្ដែងនៅហង្សមាសជាមួយបងព្រាប សុវត្ថិ ។សូមចូលរួមរំលែកទុក្ខនៃគ្រួសាសពលោកអ៊ុំហ៊ុយ ពុធ សូមវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់សុខគតិភពផងចុះ”។

ឱក សុគន្ធកញ្ញា៖”នាងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោកអ៊ុំហ៊ុយ ពុធ”។

លោកហ៊ុយ ពុធ ជាអ្នកដឹកនាំសម្ដែងជើងចាស់ម្នាក់ដ៍មានទេពកោសល្យហើយលោកក៍ធ្លាប់ទទួលបានការបំពាក់គ្រឿងឥស្សរិយយសពីព្រះបរមេរនកោដ្ឋ សម្ដេចព្រះនរោត្តមសី ហនុ ផងដែរ។មរណភាពរបស់លោកធ្វើឲ្យសិល្បករជាច្រើនមានការសោកស្ដាយនិងអលោះអាល័យ តែរាល់ស្នាដៃរបស់លោកបានបន្សល់ដល់សិល្បករជំនាន់ក្រោយចងចាំជាមិនខាន។

គូរបញ្ជាក់ថាមរណភាពរបស់លោកហ៊ុយ ពុធ កើតឡើងក្រោយជាង២ខែបន្ទាប់ពីមុននេះអ្នកដឹកនាំភាពយន្ដល្បីឈ្មោះលោកម៉ៅ អាយុទ្ធ ដែលជារដ្ឋលេខាធិការក្រសួងព័តមានបានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០២១៕ ហ៊ឹម វិចិត្រ

RELATED ARTICLES