Monday, June 23, 2025
Homeតារាខ្មែរគង់ សុជាតិ ធ្លាក់ចំណូលតែស្នេហារឹងមាំ

គង់ សុជាតិ ធ្លាក់ចំណូលតែស្នេហារឹងមាំ

២ឆ្នាំចុងក្រោយនេះ(២០១៩-២០២០)អ្នកនាងគង់ សុជាតិ ដែលធ្លាប់តែត្រូវប៉ាន់ប្រាក់ចំណូលពីអាជីពពិធីការិនីនៅខាងក្រៅប៉ុស្ដិ៍ទូរទស្សន៍តាមពិធីមង្គលការ,ជប់លៀង និងកម្មវិធីសម្ពោធក្រុមហ៊ុនផ្សេងៗនាំឲ្យនាងអាចរកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារជាមួយស្វាមីក្នុង១ខែៗនេះបានខាតបង់ស្ទើតែទាំងស្រុងតែម្ដងព្រោះតែនាងថាកម្មវិធីដែលគេកក់ហើយត្រូវបានលើកពេលឬរំសាយចោលតែម្ដង។

ប៉ុន្ដែការធ្លាក់ចំណូលពីអាជីពសិល្បៈនេះមិនមែនតែសុជាតិ ម្នាក់ទេពោលគឺតារាមួយចំនួនធំក៍ដូចនាងដែររហូតមានតារាខ្លះបានបង្ខំចិត្តប្ដូរអាជីពទៀតផង។យ៉ាងណាអ្នកនាងសុជាតិ មិនជួបវិបត្ដិសេដ្ឋកិច្ចនោះទេព្រោះថាអ្នកណាក៍ដឹងថានាងជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈដែលមានទ្រព្យរាប់លានដុល្លារក្នុងកណ្ដាប់ដៃ ហេតុនេះហើយទោះជាចំណូលសិល្បៈជួបបញ្ហាក៍នាងនៅតែឈជើងដ៍រឹងមាំក្នុងមុខជំនួញផ្នែកហាងសម្ផស្សដដែល។

អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលកូវីដអុកឡុងជាង២ឆ្នាំនេះស្វាមីសុជាតិ លោកជាវិបុល កាន់តែមានពេលនៅជិតអ្នកនាងច្រើនជាងមុនហើយគូស្នេហ៍តារា១គូនេះទៅណាក៍ទាំង២នាក់គឺខុសពីមុនពួកគេរវល់រៀងៗខ្លួននោះឡើយហេតុនេះធ្វើឲ្យសុជាតិ មានឱកាសបានរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតបន្ទាប់ពីជួបស្នេហ៍ដ៍ខ្មៅងងិតកាលពីខែឧសភាឆ្នាំ២០២០ ធ្វើឲ្យសុជាតិ និងស្វាមីក្មេងស្ទើតែមិនអាចរក្សារចំណងស្នេហាបាន។

ទោះជាគង់ សុជាតិ មិនចេញមុខច្រើនជាមួយប្ដីនៅកម្មវិធីផ្សេងៗដូចមុនព្រោះកូវីដក្ដី ប៉ុន្ដែនាងនិងស្វាមីក្លាយជាពិធីការិនីលេចធ្លោនៅប៉ុស្ដិ៍ហង្សមាសហើយនៅថ្ងៃទី២ខែសីហា សុជាតិ បាននាំប្ដីទៅធ្វើបុណ្យទានព្រះវស្សានៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងទៀតផង។

សុជាតិ-វិបុល បានចាប់ដៃគ្នាជាប្ដីប្រពន្ធជាង៧ឆ្នាំមកហើយដោយទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៤ឆ្នាំ។ប៉ុន្ដែសុជាតិ មិនទាន់សម្រេចបំណងធំរបស់ស្វាមីដែលចង់បានកូនភ្លោះប្រុសនោះទេ បន្ទាប់ពីពិធីការិនីជើងចាស់រូបនេះធ្លាក់ខ្លួនឈឺធ្ងន់ដោយសារស្វាមីក្មេងលោកវិបុល ដែលធ្វើឲ្យបែកធ្លាយរឿងមានស្នេហាក្រៅឆាកជាមួយអ្នកនាងចាន់ កែវនិមល កាលពីពាក់កណ្ដាលឆ្នាំ២០២០៕

RELATED ARTICLES