តារាចម្រៀងសាន់ដេម្ចាស់បទ”អង្គរក្សបេះដូង”លោកមាស សាលី បាត់មុខពីក្នុងស្រុកជាច្រើនខែមកហើយព្រោះសម្ងំអោបស្រីស្នេហ៍នៅអាមេរិកអ្នកនាងMolina Loek ហើយសាលី បានហៅនារីដើមទ្រួងធំនោះថាជាប្រពន្ធសម្លាញ់ពេញៗមាត់តែម្ដង។យ៉ាងណាលោកមិនទាន់មានបំណងបណ្ដើរភរិយាវិលមកស្រុកវិញទេព្រោះតែកូវីដមិនទាន់ស្ងាត់ ខណៈដែលផលិតកម្មសាន់ដេវិញនៅប្រកាន់ជំហថានៅតែផ្ដល់សិទ្ធិឲ្យតារាជើងចាស់របស់ខ្លួនរូបនេះថតបទចម្រៀងជាបន្ដទៀតក្រោយពីលោកមកដល់ស្រុកខ្មែរវិញ។



លោកគឹម ផល្លី ជាជំនួយការនិងជាអ្នកដឹកនាំសម្ដែងMVនៅសាន់ដេបានប្រាប់ថាលោកសាលី ទៅអាមេរិកជាង១ឆ្នាំមកហើយពោលគឺតាំងពីផ្ទុះកូវីដខ្លាំងម្លេះហើយនៅពេលនេះមិនដឹងថាថ្ងៃណាមកវិញទេ។លោកថាប្រសិនបើលោកសាលី មកស្រុកវិញហើយចង់បន្ដថតបទចម្រៀងនោះសាន់ដេនៅតែផ្ដល់សិទ្ធិឲ្យព្រោះថាតារារូបនេះមិនដែលទៅច្រៀងឲ្យផលិតកម្មណាក្រៅពីសាន់ដេនោះទេ។ប៉ុន្ដែលោកផល្លី ថាលោកមិនដឹងរឿងមាស សាលី ច្រៀងនៅសាន់ដេមានកុងត្រាឬផុតកុងត្រានោះទេព្រោះរឿងនេះទាល់តែថៅកែផលិតកម្មទើបដឹង។



មាស សាលី តែងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយប្រពន្ធនារីស៊ិចស៊ីដើមទ្រួងធំទ្រលុកទ្រលន់ជាអាណិកជនខ្មែរនៅអាមេរិកហើយតាមរូបភាពដែលពួកគេតែងខ្លួនជាកូនកំលោះក្រមុំនោះបញ្ជាក់ថាសាលី បានរៀបការជាមួយអ្នកនាងMolina Loekរួចហើយ។



មុនទៅសម្ងំសុខនៅអាមេរិកនេះលោកសាលី ក៍បានឲ្យប្អូនប្រុសរបស់ខ្លួនឈ្មោះវេហាស៍ ចូលច្រៀងនៅសាន់ដេផងដែរ ហើយស្រាប់តែលោកឆ្លៀតងាកទៅរៀបការប្រពន្ធស្ងាត់ៗនិងហាក់ដូចជាគ្មានបំណងចង់អុកឡុកទីផ្សារចម្រៀងសារជាថ្មីឆាប់ៗវិញទេ បន្ទាប់ពីបានដាក់ទុនចូលហ៊ុនរកស៊ីជាមួយលោកជុំ លីណូ រឿងរកបើកស៊ីវង្សតន្រ្ដីតែត្រូវបានជាប់គាំងព្រោះតែកូវីដនាំឲ្យម្ចាស់មង្គលការទាំងឡាយរំសាយពិធីរៀបការចោលអស់៕


