Wednesday, November 26, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចកំពុងតាមរកស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំងម្នាក់ រត់​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក

សមត្ថកិច្ចកំពុងតាមរកស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំងម្នាក់ រត់​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក

ភ្នំពេញ​ ៖ ស្ត្រីម្នាក់ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈពេលនេះ​សមត្ថកិច្ច​កំពុងតាម​ស្វែងរក ហើយក្រសួងសុខាភិបាល បានអំពាវនាតឲ្យប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មាន។

ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំង​រូបនេះ មានឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​លោកស្រី ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា មុននេះ​បន្តិច​ថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែង ដើម្បី​តាមរក​ជន​រូបនេះ។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​គាត់​ សូមជួយ​ផ្ដល់ព័ត៌មាន​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ក៏ដូចជា​ក្រុម​គ្រូពេទ្យ​”​។​

លោកស្រី ឱ វណ្ណឌី​ន បន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក យប់មិញ​គាត់​នៅទេ ប្រហែលជា​រត់ចេញ​ពេល​រំលង​អធ្រាត្រហើយ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង​៧ ថ្អៃទី១៨ ខែកក្កដា នេះ ក្រុម​គ្រូពេទ្យ​បានយក​ម្ហូបអាហារ​ពេលព្រឹក​ជូន​គាត់ និង​តាមដាន​សុខភាព​គាត់​ផង ក៏​បាត់មិន​ឃើញ​ក្នុង​បន្ទប់​តែម្ដង​។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ហើយ​”៕

RELATED ARTICLES