Monday, November 24, 2025
Homeព័ត៌មានជាតិចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ គាស់ផ្ទះលួចអាវទ្រនាប់នារី

ចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ គាស់ផ្ទះលួចអាវទ្រនាប់នារី

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដើររើអេតចាយ ក៏បានបែកគំនិតធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងប្រមូលយកទ្រព្យសម្បត្តិ ហើយបាននាំគ្នារត់គេចខ្លួន ខណៈពេលនោះក៏កម្លាំងសមត្ថកិច្ចកំពុងល្បាត ប្រទះឃើញសង្ស័យយក៏បានធ្វើការឃាត់ខ្លយនជនសង្ស័យបានម្នាក់ ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៨Eo ផ្លូវ៤៤៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លុះនៅម៉ោង៣រសៀល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សៅ ស៊ីណា ហៅ ប្រុញ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិ៥ ក្រុម២៨ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបររើសអេតចាយ។ ចំណែកបក្ខពួក២នាក់ទៀតបានគេចខ្លួន។

សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុ ជនសង្ស័យ៣នាក់បាននាំគ្នាដើររើសអេតចាយ លុះមកដល់ផ្ទះកើតហេតុ ឃើញផ្ទះស្ងាត់ល្អមិនមាននរណាម្នាក់នៅ ក៏បានធ្វើសកម្មភាពគាស់ប្រមូលទ្រព្យសម្បត្តិ ហើយពួកគេក៏បាននាំគ្នារត់គេច។ ភ្លាមនោះ ក៏មានកម្លាំងសមត្ថកិច្ចកំពុងល្បាតបានប្រទះឃើញ មានការសង្ស័យ ក៏បានដេញឃាត់ចាប់បានជនសង្ស័យខាងលើ ចំណែក២នាក់រត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ខោអាវថ្មីៗមួយចំនួន , អាវទ្រនាប់នារីមួយចំនួន, ម៉ូទ័រកាត់១គ្រឿង, ធុងបាស់ និងម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ដែលជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកាសាងសំណុំរឿងបញ្ជូនខ្លួនជនសង្យ័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន បន្តនីតិវិធីតាមច្បាប់៕

RELATED ARTICLES