Monday, November 24, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋរស់នៅសង្កាត់ក្បាលកោះ ដល់ព្រំប្រទល់ស្រុកគៀនស្វាយ រដ្ឋាករទឹក ប្រកាសផ្អាកផ្គត់ផ្គង់បណ្តោះអាសន្នចាប់ពីម៉ោង៩ព្រឹកនេះ

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្បាលកោះ ដល់ព្រំប្រទល់ស្រុកគៀនស្វាយ រដ្ឋាករទឹក ប្រកាសផ្អាកផ្គត់ផ្គង់បណ្តោះអាសន្នចាប់ពីម៉ោង៩ព្រឹកនេះ

ប្រជាពលរដ្ឋដែលរស់នៅចន្លោះសង្កាត់ក្បាលកោះ ដល់ព្រំប្រទល់ស្រុកគៀនស្វាយ តាមបណ្តោយផ្លូវជាតិលេខ១ ត្រូវបានរដ្ឋាករទឹកស្វយ័តប្រកាសផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នដើម្បីធ្វើការជួសជុលបំពង់ទឹក ដែលត្រូវភ្លើងឆេះឆាបឆេះបណ្តាលឲ្យរលួយទុយោទឹកនោះ។

បើតាមផេកផ្លូវការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារថា “សេចក្តីជូនដំណឹង
ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

-មូលហេតុ៖ ភ្លើងឆេះព្រៃបណ្តាលអោយឆេះបំពង់ទឹកស្អាតទំហំ៣១៥មម។
– ទីតាំង៖ លើផ្លូវជាតិលេខ១។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវជាតិលេខ១ នៅចន្លោះសង្កាត់ក្បាលកោះ ដល់ព្រំប្រទល់ស្រុកគៀនស្វាយ។
– រយៈពេល៖ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង០៩:០០នាទីព្រឹក រហូតដល់ការងារត្រូវបានបញ្ចប់។
សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ
សូមអគុណ”៕

RELATED ARTICLES