ដូចការសន្យា ពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីក្រសួងការប្រទេសចិន គឺលោកវ៉ាង យី និងមន្ត្រីជាច្រើនរូបទៀត ព្រមទាំងមន្ត្រីទូកម្ពុជា ប្រចាំប្រទេសចិន ផងដែរ។

ហ្វេសប៊ុកសម្តេចបានបង្ហោះសារថា “នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ទីក្រុងប៉េកាំង នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ។ អញ្ជើញមកទទួលសម្តេចតេជោនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង គឺមានលោក វ៉ាង យី រដ្ធមន្រ្តីក្រសួងការបរទេសចិន និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប ព្រមមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។

នៅល្ងាចនេះ សម្តេចតេជោនាយករដ្ធមន្រ្តី នឹងអញ្ជើញជួបាមួយ លោកនាយករដ្ធមន្រ្តី និងប្រធានាធិបតីចិន។

គួរបញ្ជាក់ថា បន្ទាប់ពីទៅដល់ប្រទសចិន សម្តេចហ៊ុន សែន នឹងអញ្ចើញទៅជួបលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង៥និង១៥នាទីល្ងាច និងបន្ទាប់មក សម្តេចនឹងអញ្ញើញទៅជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅម៉ោង៦ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជា នៅយប់នេះ៕
