Monday, November 24, 2025
Homeព័ត៌មានជាតិស្ត្រីជាឌីជេ សមត្ថកិច្ចឃាត់ខ្លួន រួចនាំទៅឆែកឆេរដល់ផ្ទះ

ស្ត្រីជាឌីជេ សមត្ថកិច្ចឃាត់ខ្លួន រួចនាំទៅឆែកឆេរដល់ផ្ទះ

ស្ត្រីជាឌីជេម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១៩និង៥០នាទី​ នៅចំណុច​ផ្ទះជួលលេខ១៧​E1 ផ្លូវ២៩០​ ក្រុម​ទី៤៤​ ភូមិ១០​ សង្កាត់ទួលស្វាយព្រៃទី០២​ ខណ្ឌបឹងកេងកង។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ​ ផាំង​ ញើសុី ភេទ​ស្រី​ អាយុ​៣០ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ឌីជេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌបឹងកេងកង សហការជាមួយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ រួចនាំទៅឆែកឆេរដល់ផ្ទដែលនាងស្នាក់នៅ។

សមត្ថកិច្ចបន្តថា នៅក្នុងប្រតិបត្តិការឆែកឆេរនេះ កម្លាំងសមត្ថកិច្ចបានឆែកឆេរ រកឃើញថ្នាំគ្រាប់ពណ៌លឿងស្លេក​ (ថ្នាំក្រវី​ចំនួន៤២​គ្រាប់​)​ , ថ្នាំគ្រាប់បន្ទះពណ៌ក្រហម​ចំនួន​​០៩​បន្ទះ​ ​ស្មើនឹង​៩០គ្រាប់​ , ក្រាមពណ៌ស​ថ្លា​ចំនួន​០១​កញ្ចប់តូច​ , ដបកែច្នៃសំរាប់ជក់គ្រឿងញៀន​ចំនួន​០១​ដប​ និង​ដែកកេស​ចំនួន​២​ដើម។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង កម្លាំងសមត្ថកិច្ច​ជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ​ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES